ព័ត៌មានទាន់ហេតុការណ៍៖

ក្បាលស្ពានអូជីកតាម៉ុកស្រុកអន្លង់វែងត្រូវបានអាជ្ញាធរបណ្ដោយឲ្យលក់ដូរអនាធិបតេយ្យ

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ ក្បាលស្ពានអូជីក តាម៉ុកស្ថិតនៅក្នុងភូមិអូរចិញ្ជៀនឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងតែត្រូវបានអាជ្ញាធរបណ្ដែតបណ្ដោតឲ្យ ក្រុម អាជីវករនិងពលរដ្ឋដាក់លក់បន្លែត្រីសាច់ពាសពេញចិញ្ចើមផ្លូវនិងដងផ្លូវយ៉ាងអនាធិបតេយ្យបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ។

ការដាក់តាំងលក់បន្លែត្រីសាច់ផ្សេងៗនៅក្បាលស្ពានអូរជីកតាម៉ុកគឺក្រុមអាជីវករនិងពលរដ្ឋបានដាក់លក់តាមកញ្រែ្ចងផ្ទាល់នឹងដីនៅតាមដងផ្លូវខ្វះអនាម័យដែលរថយន្ដនិងម៉ូតូបើកចុះឡើងដីហុយចូល ។ មិនត្រឹមតែមានការដាក់លក់បន្លែត្រីសាច់ប៉ុណ្ណោះថែមទាំងដាក់លក់សាច់សត្វព្រៃយ៉ាងអនាធិបតេយ្យទៀតផង ។

នៅក្នុងនោះគេឃើញមានក្រុមអាជីវករបានដាក់លក់ជាប្រចាំននូវសាច់ឈ្លូសនិងសាច់ជ្រូកព្រៃ។ល។សាច់សាត្វព្រៃទាំងនេះ ត្រូវបានដាក់លក់បើកចំហនៅនឹងផ្លូវតែម្ដងដោយគ្មានអាជ្ញាធរ និងជំនាញណាម្នាក់មានការចាប់អារម្មណ៍នោះឡើយ ។

គួរបញ្ជាក់ថា នៅស្រុកអន្លង់វែងសព្វ ថ្ងៃប្រជាពលរដ្ឋរិះគន់ថាជាតំបន់អនាធិបតេយ្យដោយគ្មានការទទួលខុសត្រូវ ៕ ប៉ែននួន

 

oddormeancheay-3
oddormeancheay-1 oddormeancheay


ចែករំលែក៖