ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានអរគុណ និងអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ ។
សម្តេចតេជោបានថ្លែងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាៈ
“នៅក្នុងថ្ងៃនេះបន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺខ្ញុំសង្កេតឃើញថាមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករនិងក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាពលរដ្ឋ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករយើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណនិងសូមអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករយើងអោយបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស” ៕