ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណ និងអំពាវនាវបន្ថែមទៅកាន់​ មន្រ្តីរាជរដ្ឋាភិបាល​ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ក្រុមហ៊ុនឯកជន​សូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានអរគុណ និងអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ ។

សម្តេចតេជោបានថ្លែងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាៈ

“នៅក្នុងថ្ងៃនេះបន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺខ្ញុំសង្កេតឃើញថាមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករនិងក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាពលរដ្ឋ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករយើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណនិងសូមអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករយើងអោយបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស” ៕

 

fb_img_1474403430134


ចែករំលែក៖