ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកប្រកាសឱ្យបណ្ដាខេត្តមួយចំនួនប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុ និយមព្យាករថា ស្ថានភាពទឹកភ្លៀងនឹងកើន ឡើងពីមធ្យមទៅច្រើននៅតាមតំបន់ខ្ពង់រាបនិងវាលទំនាបព្រមទាំងតំបន់សមុទ្រថែមទៀតផង។ ក្រសួងក៏បានប្រកាសឱ្យបណ្ដា ខេត្តចំនួន៧នៅទូទាំងក្នុងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីព្រោះវាអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី២៥ ខែកញ្ញា។ ចំណែកអាជ្ញាធរកំពង់ធំនិងកំពង់ចាមកំពុងយកចិត្តទុកដាក់លើបញ្ហាស្ថានភាពទឹកជំនន់តាមដងស្ទឹងនិងតាមដងទន្លេមេគង្គ។

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីប្រកាសអំពីការព្យាករស្ថានភាពអាកាសធាតុកាលពីថ្ងៃទី១៩ ខែកញ្ញា ឱ្យដឹងថា ខ្យល់មូសុងនិរតីបានបង្កើតឥទ្ធិ ពលមកលើឈូងសមុទ្រថៃនិងប្រទេស កម្ពុជា ។

ក្រៅពីនេះប្រព័ន្ធសម្ពាធទាបបានអូសកាត់លើអាងទន្លេមេគង្គប្រទេសថៃនិង ប្រទេសឡាវហើយវានឹងរំកិលចុះមកភាគខាងត្បូងអូសកាត់លើប្រទេសកម្ពុជាថែម ទៀតផង ។

លិខិតរបស់ក្រសួងធនធានទឹកបញ្ជាក់ថា មូលហេតុនេះហើយបណ្ដាលឱ្យតំបន់ខ្ពង់រាប និងវាលទំនាបភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយជាមួយបរិមាណទឹកភ្លៀងកើនឡើងពីមធ្យមទៅច្រើន ។ ចំណែកតំបន់ មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ពី មធ្យមទៅច្រើនដូចគ្នាដែរ ។ បញ្ហានេះក្រសួង ស្នើឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន ចំពោះបណ្ដាខេត្តចំនួន៧ រួមមានខេត្តកំពង់ ធំ ខេត្តស្ទឹងត្រែង រតនគិរី ខេត្តមណ្ឌលគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត សៀមរាប។ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ ច្រើន ហើយអាចបង្កជំនន់ទឹកភ្លៀង ពិសេស ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ។

ក្រៅពីខេត្តទាំង៧នៅតាមតំបន់មាត់ សមុទ្រផ្ទៃមេឃមានសភាពអួអាប់ ហើយមានរលកសមុទ្រកម្ពស់ពីកន្លះម៉ែត្រទៅ ១ម៉ែត្រកន្លះ ។

អ្នកនាំពាក្យសាលាខេត្តកំពង់ចាម ដែលជាខេត្តនៅជាប់ដងទន្លេមេគង្គវិញលោក ជីម លាវ មានប្រសាសន៍នៅថ្ងៃទី២០ ខែ កញ្ញាថា កម្ពស់ទឹកទន្លេមេគង្គថ្ងៃនេះ គឺមានកម្ពស់១៣ម៉ែត្រ។ កម្រិតទឹកពេលនេះ គឺស្រកជិតកន្លះម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិតទឹកកាលពីសប្ដាហ៍មុន ។ យ៉ាងនេះក្តី កម្ពស់ទឹក១៣ម៉ែត្រគឺជាស្ថានភាពល្អដើម្បីបង្កភាពងាយស្រួលដល់បណ្ដាស្រុកមួយចំនួនជាប់ទន្លេមេគង្គដែលធ្វើឱ្យមានទឹកហូរចូលបឹងបួ ស្ទឹង ឬព្រែក សម្រាប់បង្កបង្កើនផលស្រូវប្រដេញទឹកនៅរដូវទឹកស្រកវិញ។

យ៉ាងនេះក៏ដោយលោកថាទឹកទន្លេមេគង្គបានហក់ឡើងប៉ុន្មានថ្ងៃនេះធ្វើឱ្យផ្ទះ សម្បែងរបស់ពលរដ្ឋរស់នៅជាប់ដងទន្លេក្នុងស្រុកចំនួន៤នៅខេត្តកំពង់ចាមបាក់ស្រុតដោយសារការបាក់ច្រាំងទន្លេរួមមានស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកង មាសនិងស្រុកស្រីសន្ធរហើយត្រូវរុះរើផ្ទះចេញចំនួន៦ខ្នងប៉ុន្តែមិនមានអ្នករងគ្រោះទេក្នុងនោះអាជ្ញាធរបានប្រើកម្លាំងជួយរុះរើ និងសាងសង់ជម្រកថ្មីជាបណ្ដោះអាសន្ន ជូនពលរដ្ឋជាដើម។

លោក ជីម លាវ បញ្ជាក់ថា អាជ្ញាធរត្រៀមផ្ដល់ស្រូវពូជមួយចំនួនដល់ប្រជាកសិករ សម្រាប់ធ្វើស្រែប្រដេញទឹក ហើយពួកគាត់នៅតែបន្តតាមដានស្ថានភាពទឹកទន្លេមេ គង្គបន្ថែមទៀត៕ សហការី

66


ចែករំលែក៖