ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយ៍អវកាសដំបូងរបស់ចិននឹងធ្លាក់ចុះផែនដីដោយសេរី

ចែករំលែក៖

នៅទីបំផុត ចិនបានទទួលស្គាល់ថា ស្ថានីយអវកាសដំបូងរបស់ខ្លួន នឹងធ្លាក់មកផែនដី ក្រោយបញ្ចប់តួនាទីតាំងពីខែមីនា ឆ្នាំ២០១៦ ។

សារព័ត៌មានស៊ីនហួបានផ្សាយថា នៅក្នុងសន្នីសីទកាសែតកាលពីសប្តាហ៍កន្លងមក លោក Wu ping មន្ត្រីជាន់ខ្ពស់ នៃកម្មវិធីអវកាសចិនបានបញ្ជាក់ថា ស្ថានីយអវកាស Tiangong-1 របស់ប្រទេសនេះ នឹងធ្លាក់ដោយសេរីចុះមកផែនដីនាឆ្នាំ២០១៧ ។

លោកWu Ping បញ្ជាក់ថា «តាមការគណនារបស់យើង ភាគច្រើននៃស្ថានីយអវកាសត្រូវបានឆេះទាំងស្រុងពេលធ្លាក់» ។ ពេលនេះស្ថានីយខាងលើកំពុងតែបន្តសកម្មភាពនៅក្នុងកម្ពស់៣៧០គីឡូម៉ែត្រពីផែនដី ។

ស្ថានីយ Tiangong 1 គឺជាស្ថានីយដំបូងបង្អស់របស់ចិនបានបញ្ជូនទៅកាន់ អាវកាសកាលពីឆ្នាំ២០១១។ តួនាទីនៃស្ថានីយខាងលើ បានបញ្ចប់កាលពីខែមីនាកន្លងមក ។ តាំងពីពេលនោះ មកស្ថានីយខាងលើបានអស់ ពេលវេលាដំណើរការ ហើយអាចធ្លាក់ចុះផែនដីដោយសេរីក្នុងពេលណាមួយ ។ ប៉ុន្តែរដ្ឋាភិបាលចិននៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានខាងលើ ។

កាលពីសប្តាហ៍កន្លងមកចិនបានចាប់ផ្តើមបាញ់បង្ហោះផ្នែកដំបូងនៃស្ថានីយអវកាសTiangong 2ឡើងទៅកាន់លំហរអាកាស ដើម្បីត្រៀមបង្កើត ស្ថានីយថ្មីសម្រាប់ការស្រាវជ្រាវរបស់ខ្លួន ។

ការបង្កើតស្ថានីយ៍អាវកាសរួចរាល់ចិននិងបញ្ចូនមនុស្សទៅកាន់ទីនោះ។បន្ទាប់ពីបានបាញ់បញ្ជូនបន្ទប់ពិសោធន៍អវកាសប្រកបដោយជោគជ័យនៅយប់ថ្ងៃទី១៥ កញ្ញាមកយានអវកាសដែលចិនគ្រោងនឹងបាញ់បញ្ជូនទៅដាក់ក្នុងតារាវិថីក្នុងឆ្នាំ២០២២ គឺជាយានអវកាសដែលអាចផ្ទុកអវកាសយានិកបានដល់ទៅ ៦នាក់និងដែលអាចស្ថិតក្នុងតារាវិថីបានយ៉ាងតិច ១០ឆ្នាំ។

តើអ្វីទៅជាខ្សែបន្ទាត់ព្រំដែននៃមហិច្ឆតាអវកាសរបស់ចិន?។នេះជាសំណួរដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់នៅឡើយទេ។អ្វីដែលគេដឹង វិស័យអវកាសរបស់ចិនបាននិងកំពុងបន្តបោះជំហានទៅមុខគួរឲ្យកតសម្គាល់។ កំណត់សម្គាល់មួយទៀតចិនបានចូលប្រឡូកក្នុងវិស័យអវកាសតែម្នាក់ឯងដោយគ្មានសហការណ៍ជាមួយប្រទេសណាទេ។បន្ទាប់ពីបានផ្តើមសាងសង់ស្ថានីយ៍អវកាសចិនកំពុងសាងសង់យានអវកាសដែលអាចអនុញ្ញាតឲ្យមនុស្សស្នាក់នៅបាន។តាមផែនការ បន្ទប់ Module ទី១ នឹងចាប់ផ្តើមផ្គុំឡើងនៅរង្វង់ឆ្នាំ២០១៨ ហើយគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២២។មួយវិញទៀត យានអវកាសស្នាក់នៅអាចនឹងនាំអវកាសយានិកដល់ទៅ៦នាក់ដោយចែកចេញជាពីរក្រុមនិងដែលអាចបំពេញបេសកកម្មស្រាវជ្រាវរបស់ខ្លួនបានរយៈពេលជាង ១ឆ្នាំ។

លោកហ្ស៊ូ ជាំងពីងប្រធានវិស្វករផ្នែកកម្មវិធីយានអវកាសស្នាក់នៅបានបញ្ជាក់នៅក្នុងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថាស្ថានីយ៍អវកាសរបស់ចិនមានទម្ងន់ត្រឹមតែ ៦០តោនប៉ុណ្ណោះពោលតិចជាងស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលមានទម្ងន់ដល់ទៅ ៤៥០តោន។មួយវិញទៀត ស្ថានីយ៍អវកាសរបស់ចិនត្រូវបានសាងសង់ដោយចែកចេញជា៣ប្រលោះ គឺ ២ប្រលោះសម្រាប់ការចុះចតរបស់យានអវកាសស្នាក់នៅបាន និង១ប្រលោះសម្រាប់ការចុះចតរបស់យានអវកាសមិនអាចស្នាក់នៅបាន។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានបន្ថែមថា ស្ថានីយ៍អវកាសអន្តរជាតិ ISS នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងតិចដល់ឆ្នាំ ២០២៤ហើយនៅក្រោយការបញ្ចប់បេសកកម្មរបស់ ISS ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយ៍អវកាសជាអចិន្រ្តៃយ៍របស់ខ្លួន ។

សូមជម្រាបជូនថានៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញាចិនទើបបានបាញ់បញ្ជូនបន្ទប់ពិសោធន៍អវកាសទី២ ដោយជោគជ័យមុននឹងឈានដល់ការបញ្ជូនស្ថានីយ៍អវកាសស្នាក់នៅបាននាពេលខាងមុខ ៕ ម៉ែវ សាធី

 

tram-vu-tru-cua-trung-quoc-dang-roi-tu-do-xuong-trai-dat-12-084028 bc305ba24a510fe3f3d60a

 


ចែករំលែក៖