ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​២នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន​

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៦កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះទី១- ឈ្មោះ លឹម តៃហូ ហៅហូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ទី២- ឈ្មោះ លី លៀង ហៅកំពូលអាចម៌ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ។

ប្រភពដដែលបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សម្មនៅក្នុងភូមិសាស្ត្រឃុំស្វាយប្រទាល ។ នៅមុនពេលចាប់ខ្លួនសមត្ថកិច្ចទទួលបានព័ត៌ថាក្រុមជនល្មើសធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅអោយអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចដាក់កម្លាំងចាំឃ្លាំមើលហូតឈានដល់ឃាត់ខ្លួនក្រុមជនល្មើសរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ស្អាងជ័យ

img_1611 img_1613


ចែករំលែក៖