ព័ត៌មានទាន់ហេតុការណ៍៖

ឪពុករវល់ទៅព្រៃ រីឯម្តាយរវល់ទៅចម្ការ ទុកកូនស្រីចោល បណ្តាលឲ្យលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ឪពុកម្តាយទៅចំការឆ្ងាយអស់ ដោយទុកឲ្យកូនស្រីអាយុ២ឆ្នាំ នៅផ្ទះ បណ្តាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចចំការ ស្ថិតនៅក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហល់ ណាងពឺល អាយុ២ឆ្នាំកន្លះ មានឪពុកឈ្មោះ បា្លយ ហល់ អាយុ២៧ឆ្នាំជនជាតិគ្រឹង នឹងម្តាយឈ្មោះ ស្មាត គង់អាយុ៣៦ឆ្នាំជនជាតិគ្រឹង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ គឺឪពុកទៅព្រៃ ម្តាយទៅចំការទុកកូនស្រីនៅផ្ទះ ហើយក្មេងស្រីបានចុះទៅលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។ ក្រោយពីទទួលបានដំណឹងពីមេភូមិនៅរសៀលម៉ោង២ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ កម្លាំងប៉ុស្ថ៍ចាអ៊ុង ក៍បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ក្មេងរងគ្រោះពិតជាលង់ទឹកស្រះស្លាប់ ពិតប្រាកដមែន។
សមត្ថកិច្ច ពិនិត្យចប់សព្វគ្រប់ សពបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន
aes-1 aes aes-2

ចែករំលែក៖