ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្លាប់លើរថយន្តពេលដឹកចេញពីកន្លែងព្យាបាលគ្មានយីហោមួយ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីជាកម្មការិនីអាយុ៣១ឆ្នាំម្នាក់បានស្លាប់កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីចូលទៅសម្រាក ព្យាបាលនៅបន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺដែលគ្មានស្លាកយីហោមាន ទីតាំងក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក កណ្តាលស្ទឹង ។ ករណីនេះក្រុមគ្រួសារស្ត្រីរងគ្រោះបានចោទថា ជនរងគ្រោះបានស្លាប់ដោយសារតែការប្រើថ្នាំខុសបច្ចេកទេសនៅកន្លែងពិនិត្យព្យាបាលនោះ ។

លោក លន រ៉ុង ដែលជាស្វាមីស្ត្រីរង គ្រោះឈ្មោះ ប៉ក សេងគីម រស់នៅក្នុង ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាលបាននិយាយថា ប្រពន្ធ របស់គាត់មានអាការថប់ដង្ហើម ហើយពេល ដែលបញ្ជូនទៅដល់បន្ទប់ព្យាបាលខាងលើ និងព្យួរសេរ៉ូមអស់៥ប្លោកក៏បែកពពុះមាត់ ហើយបានដាច់ខ្យល់ស្លាប់ពេលដែលរថយន្តដឹកចេញទៅកាន់មន្ទីរពេទ្យផ្សេង ។

លោក ងី ថុង ជាម្ចាស់កន្លែងពិគ្រោះ ពិនិត្យព្យាបាលជំងឺនោះបាននិយាយថា កន្លែងរបស់គាត់មានច្បាប់ត្រឹមត្រូវ ហើយ ការស្លាប់របស់ជនរងគ្រោះគឺស្លាប់នៅឯ មន្ទីរពេទ្យទេ ។

ចំណែកលោក មិៈ ប៊ុនថន នាយប៉ុស្តិ៍ នគរបាលបឹងខ្យាងបានថ្លែងថា ពេលនេះ ខាងសមត្ថកិច្ច និងក្រុមជំនាញកំពុងតែធ្វើកោសល្យវិច័យមិនទាន់ទទួលបានលទ្ធផល អ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ជារឿយៗតែងតែមាន សេចក្ដីរាយការណ៍អំពីមនុស្សស្លាប់នៅតាម បណ្ដាទីកន្លែងពិនិត្យជំងឺដែលគេជឿថា ភាគ ច្រើនគ្មានច្បាប់។ ប៉ុន្តែបើទោះជាដូច្នេះក្ដី ហាក់មិនទាន់ឃើញមានចំណាត់ការដាក់ ទោសទណ្ឌណាមួយពីស្ថាប័នជំនាញទៅលើម្ចាស់ទីតាំងពិនិត្យជំងឺទាំងនោះឲ្យបានស័ក្តិសមនៅឡើយ ៕ ហេង នរិន្ទ្រ

aes


ចែករំលែក៖