ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពន្លះជាមួយម៉ូតូ ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុៈ បុរសម្នាក់បានស្លាប់នៅនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបាឡែន នឹងម៉ូតូនៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូកំបុត ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ស្ថិតនៅភូមិ អូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបេីកបរម៉ូតូរងគ្រោះ ឈ្មោះ ឈុន ចាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ ព្រៃស្រឡៅ ឃុំត្រពាំងសាលាខាលិច ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ កេីតឡេីងក្នុងពេលដែលអ្នកបេីកបរម៉ូតូ ម៉ាក c125 សេរី 2014 ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1S 1517 បានបេីកជែងរថយន្តមួយគ្រឿងផ្សេងទៀត រួចក៏ជ្រុលទៅបុកប៉ះនឹងរថយន្តម៉ាកកាមរីបាឡែន ស្លាកលេខ ភ្នំពេញ 2Z 5298 កំពុងបេីកបរបញ្ច្រាសទិសគ្នា បើកបរដោយ ឈ្មោះសឹម វណ្ណៈ ភេទប្រុស អាយុ 33 ឆ្នាំ ។

ក្រោយកេីតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបេីកបររថយន្តជាបណ្តោះអាសន្នដេីម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

 

fb_img_1474458318604 fb_img_1474458315811


ចែករំលែក៖