ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ស្លាប់ក្នុងថ្លុក ឈាមបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិក្ទម្ព(ខ្ទុំ)កណ្តាល ឃុំជីគរ ស្រុក- ខេត្តត្បូងឃ្មុំ។
បើតាមអ្នកស្រុកឲ្យដឹងថា ជនរងគ្រោះ ដែលឃាតកសម្លាប់ឈ្មោះ ឃិន អ៊ាប អាយុ៥៥ឆ្នាំ មានទីលំនៅភូមិក្ទម្ព(ខ្ទុំ)កើត ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះ ត្រូវឃាតកសម្លាប់នៅមុខផ្ទះរបស់ប្រជា ពលរដ្ឋម្នាក់ឈ្មោះ ស្រេង ។
តាមអ្នកស្រុកបានឲ្យដឹងទៀតថា នៅ មុនពេលកើតហេតុជនរងគ្រោះបានចេញពី ផ្ទះម៉ោងប្រមាណ១រសៀលថៃ្ងទី២១ ខែ កញ្ញា ដោយប្រាប់អ្នកផ្ទះថាទៅរកទិញស្រា នៅផ្ទះឈ្មោះ ឃន សុខហៃ ស្ថិតនៅភូមិ ក្ទម្ព(ខ្ទុំ)កណ្តាល។ នៅពេលដែលជនរង គ្រោះមកដល់ផ្ទះ ឃន សុខហៃ ស្របពេល នោះ ម្ចាស់ផ្ទះបានហៅជួបជុំគ្នាផឹកសីុ ជាមួយបុរស២នាក់ទៀត ឈ្មោះ វណ្ណី និង ឈ្មោះ អាក ។
តាមអ្នកភូមិបញ្ជាក់ថា នៅពេលផឹកសីុ ជុំគ្នានោះ ទាំងជនរងគ្រោះនិងអ្នកផឹក ជាមួយជនរងគ្រោះដូចជាមិនមានបង្ក ជម្លោះឬក៏ពាក្យសម្តីធ្ងន់ស្រាលដាក់គ្នានោះ ឡើយ។ បន្ទាប់មកជនរងគ្រោះក៏បានសុំ លាគេមកមុន ហើយបានដើរសំដៅទៅផ្ទះ របស់បងឈ្មោះ អ៊ាន ហើយពេលទៅដល់ ផ្ទះបងបង្កើតជនរងគ្រោះក៏បានប្រលែង លេងជាមួយនឹងក្មួយរួចបន្តិចក្រោយមកក៏ បានប្រាប់បងថា ខ្លួន(ជនរងគ្រោះ) ទៅផ្ទះ វិញហើយ។ នៅពេលដែលចេញពីផ្ទះបង មិនបានប៉ុន្មានផងជនរងគ្រោះក៏រត់ត្រឡប់ មកវិញ ហើយនិយាយប្រាប់ថា មានគេស្ទាក់ វាយរូបគាត់។ ក្រោយពីជនរងគ្រោះនិយាយ ចប់ក៏បានទាញយកដំបងប្ញស្សីមួយកាន់ នៅក្នុងដៃ ហើយក៏ដើរចេញត្រឡប់ទៅផ្ទះ ទាំងសាច់ញាតិ និងបងប្អូនមិនចាប់អារម្មណ៍ ពីជនរងគ្រោះបាននិយាយប្រាប់នោះទេ។
រហូតដល់ម៉ោងជាង៨យប់ថៃ្ងដដែល មានប្រជាពលរដ្ឋដើរឆ្លុះកង្កែប ខណៈភ្លៀង រលឹមស្រិចៗស្រាប់តែប្រទះឃើញសពជន រងគ្រោះតែម្តង ។
សមត្ថកិច្ចដែលចុះទៅពិនិត្យសាកសព បាននិយាយថា ជនរងគ្រោះត្រូវឃាតក ប្រើកាំបិតកាប់ក្បាលមួយកាំបិតបណ្តាល ឲ្យស្លាប់នៅក្នុងថ្លុកឈាម ។
ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា ករណីស្លាប់របស់ជនរងគ្រោះពាក់ព័ន្ធរឿង គំនុំ តែយ៉ាងណាសមត្ថកិច្ចនឹងស្រាវជ្រាវ ចាប់ខ្លួនជនដៃដល់ឲ្យបាននោះនឹងដឹងច្បាស់ ថាការស្លាប់របស់ជនរងគ្រោះបណ្តាលមក ពីមូលហេតុអ្វី៕ សហការី