ខេត្តពោធិ៍សាត់៖ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់និងសមាជិកគណៈកមាធិការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទ សហការជាមួយកម្លាំងពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍ឈ្នក់នារដូវបិទនេសាទ ។
ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹកឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅបឹងទន្លេសាបត្រង់ចំណុចកោះរីក និងកន្លុកយាយពីង ក្នុងដែនសមត្តកិច្ចសហគមន៍នេសាទកោះក្អែក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក នាយរងខណ្ឌរដ្ឋជលផលពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការសហការគ្នាចុះបង្រ្កាបល្មើសនេសាទខាងលើ យោងតាមសាចរាចរណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លេខ ៤១៧ សរណន កសក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ និងយោងតាមអនុសាស្រន៍ របស់ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដូច្ឆេះយើងត្រូវតែសហការគ្នាអនុវត្តឲ្យខានតែបាន ខណៈរដូវបិតនេសាទដើម្បីទុកលទ្ធភាពត្រីពងកូន ក្នុងនោះរយៈពេល២ថ្ងៃនេះ កម្លាំងធ្វើការបង្រ្កាបបទល្មើសប្រភេទឧបករណ៍ឈ្នក់ ជាប្រភេទឧបករណ៍ប្រើប្រាស់ភ្លើងអំពូលធ្វើឲ្យត្រីកុំ(ឈ្នក់) លទ្ធផលធ្វើការបង្រ្កាបចំនួន ២៥កន្លែង បង្គោលចំនួន ៥០ដើម ខ្សែនីឡុងប្រវែងចំនួន ២២០០ម៉ែត្រនិងសាច់ឈ្នក់ចំនួន០១គ្រឿង ។
លោកបន្តថា លទ្ធផលក្នុងការបង្រ្កាបជាវត្ថុតាង ត្រូវបានបំផ្លាញចោលនៅនិងកន្លែងដោយកាប់ចញ្រ្ចាំ ហើយប្រតិបត្តិការនេះយើងនិងកំពុងបន្តធ្វើការបង្រ្កាបនៅឡើយ លទ្ធផលនៅមានច្រើនជាបន្តទៀតលុះត្រាបទល្មើសប្រភេទនេះថយចុះ។
ប្រភពព័ត៌មានពីប្រជានេសាទនៅតំបន់នោះបានលើកឡើងថា អ្នកប្រព្រិត្តបទល្មើសប្រភេទឧបករណ៍(ឈ្នក់)នេះ ច្រើនជាងគេគឺឈ្មោះ ង្វៀង យ៉ាំងចាវ ហៅជុំ ពៅ ជនជាតិវៀតណាម (ប្រធានសហគមន៍នេសាទភូមិកោះក្អែក) ង្វៀង យ៉ាំងវ៉េ ហៅអ៊ឹង សុខុម ជនជាតិវៀតណាម (អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក) ង្វៀង យ៉ាំងយ៉ុង ជនជាតិវៀតណាម (អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក) ដូច្ឆេះបទល្មើសប្រភេទឧបករណ៍(ឈ្នក់)នេះកើតមានច្រើនរាប់រយកន្លែង ដោយសារតែប្រធាន, អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក ជាជនជាតិវៀតណាមនេះឯង ដូច្នេះហើយ មានតែសមត្ថកិច្ចជំនាញឬពាក់ព័ន្ធនឹងហើយ អាចរក្សាពូជមជ្ឃឆាជតិបាននៅបឹងទន្លេសាបបានខ្លះខណៈធុនធានធម្មជាតិកំពុងដុនដាប ៕ ប៉ឹម ពិន