ខេត្តស្វាយរៀង៖ បុរសកម្មកររោងចក្រម្នាក់បានរងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង និងកន្លែងខណៈត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូតាមពីក្រោយកាប់ប្រហារសង្ស័យទំនាស់ពាក្យសំដីគ្នា ។
ហេតុការណ៏កាប់ប្រហារនះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះខាត់ ភ័ណសាងុយ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិកោះគោ ឃុំព្រៃគគី ស្រុកចន្ទ្រា ខណៈរងរបួសក្បាល ដោយត្រូវគ្រូពេទ្យដេរចំនួន១២ថ្នេរ កំពុងសំរាកក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង មិនទាន់និយាយបាននៅឡើយ ។
សមត្ថកិច្ចនគរបាលបន្តថា ចំពោះជនសង្ស័យទាំង៣នាក់ ត្រូវបានមានម្នាក់គេស្គាល់ ឈ្មោះ សាន ដន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងជនស្ស័យ២នាក់ទៀងមិនទាន់ស្គាល់ឈ្មោះនៅឡើយ ។ ក្រោយពីធ្វើសកម្មភាពកាប់ប្រហាររួច ជនសង្ស័យទាំង៣បានជិះម៉ូតូគេចខ្លួនភ្លាមៗដែរ ។
បច្ចុប្បន្នសមត្ថកិចនគរបាលជំនាញកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាចាត់ការតាមច្បាប់ ៕ យឹម សុថាន