ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសួរសុខទុក្ខកម្មករចម្ការកៅស៊ូខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ កម្មករកម្មការិនីចម្ការកៅស៊ូ ស្ថិតនៅ ភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

ឆ្លៀតឱកាសនោះលោកក៏បានអំពាវនាវឲ្យកម្មករទាំងអស់ក៏ដូចប្រជាពលរដ្ឋ សូម អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃខាងមុខ ។

ក្នុងនោះដែរលោកបាននាំយកនូវគ្រឿង ឧបភោគបរិភោគសម្លៀកបំពាក់មួយចំនួន ចែកជូនដល់កម្មករកម្មការិនីប្រមាណ៥០នាក់ ព្រមទាំងថវិកាដែលម្នាក់ៗទទួលបាន ៥០.០០០រៀលផងដែរ ៕ ហេង សូរិយា

pm-1 pm-2 pm-3


ចែករំលែក៖