ព័ត៌មានទាន់ហេតុការណ៍៖

គាស់ឃ្លាំងប្រុងលួចអាវុធនិងគ្រាប់កាំភ្លើងរបស់អង្គភាពតែអ្នកយាមចាប់ជាប់

ចែករំលែក៖

ខេត្តកោះកុង៖ មន្ត្រីនគរបាលព្រំដែនគោកលេខ៨២៧ម្នាក់ត្រូវអ្នកយាមឃាត់ ខ្លួនទាំងយប់ និងនាំមកស្នងការដ្ឋាននគរ បាលខេត្តកោះកុងកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦កន្លងទៅនេះក្រោយមន្ត្រី រូបនោះបានគាស់ឃ្លាំងដាក់អាវុធ និងគ្រាប់ របស់វរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៨២៧ ស្ថិតនៅភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ប្រភពឲ្យដឹងថា មន្ត្រីនគរបាលព្រំដែនដែលឃាត់ខ្លួននោះឈ្មោះ សុខ បញ្ញា មន្ត្រី រូបនេះត្រូវបានអ្នកប្រចាំការឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយធ្វើសកម្មភាពជាក់ ស្តែងគាស់ឃ្លាំងអាវុធ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានរកឃើញកាំភ្លើងច្នៃគ្រាប់កាំភ្លើង មួយចំនួន និងគ្រាប់បែកមួយចំនួននៅកន្លែងដែលជនសង្ស័យស្នាក់នៅក្រោយមកសមត្ថ កិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង ។

បើតាមអ្នកធ្លាប់ស្គាល់មន្ត្រីនគរបាល រូបនេះឲ្យដឹងថា មន្ត្រីរូបនេះគេតែងតែធ្លាប់ឃើញមានវត្តមានជានិច្ចនៅកន្លែងល្បែងបញ្ជល់មាន់ និងល្បែងយូគីរបស់ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុបជានិច្ច។ ប្រការដែល មន្ត្រីរូបនេះហ៊ានដល់ថ្នាក់ចូលគាស់ឃ្លាំងអាវុធរបស់អង្គភាពប្រហែលជាគេចាញ់ល្បែងអស់ច្រើនហើយទើបធ្វើសកម្មភាពមិនខ្លាចយ៉ាងដូចនេះ។ តែយ៉ាងណាក៏ ដោយរឿងរ៉ាវមន្ត្រីនគរបាលគាស់ឃ្លាំង អាវុធនេះគេព្យាយាមលាក់បាំងមិនឲ្យអ្នក សារព័ត៌មានដឹងឡើយ។

តាមលោក ឡាយ ម៉េងឡាំង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានថ្លែងថា រឿងរ៉ាវទាំងនេះលោកមិនអាចប្រាប់បានទេ ព្រោះលោកស្នងការថាជារឿងរបស់ អង្គភាព ៕ ហេង នរិន្ទ្រ

 

ad


ចែករំលែក៖