ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅវាលស្រែ ខណៈមកលេងផ្ទះម្តាយ ដោយខ្លួនមានជំងឺសរសៃប្រសាទ ប្រើប្រាស់ថ្នាំជាប្រចាំ ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅវាលស្រែ ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ចយ នូ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឹង ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិចំការត្បែង សង្កាត់សំរោងក្រោម ។
តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ នានជំងឺប្រចាំកាយ ច្រើនខែ ឆ្នាំមកហើយ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី ប្រើជាប្រចាំ ហើយមុនកើតហេតុ កាលពីរសៀល ថ្ងៃទី២៥ ខែកញ្ញា ជនរងគ្រោះ ប្រពន្ធ កូន បាននាំគ្នាមកលេងផ្ទះម្តាយ នៅភូមិចំការត្បែង សង្កាត់សំរោងក្រោម ដើម្បីជូនលុយ នំ របស់របរដល់ម្តាយ ចាស់ជរា នារដូវខែបិណ្ឌភ្ជុំ ហើយនៅវេលាម៉ោង១២រំលងធាធ្រាត្រ ចូលថ្ងៃទី២៦ ខែកញ្ញា ជនរងគ្រោះ ខណៈដែលក្រុមគ្រួសារសម្រាន្តលង់លក់ ជនរងគ្រោះ បានបើកទ្វារដើរចេញ នឹកស្មានតែចេញទៅរកបត់ជើងតូច ក៏គ្មានក្រុមគ្រួសារណាចាប់អារម្មណ៍ បាត់យូរពេល ដើររកទាំងយប់ដែរ តែមិនឃើញ រហូតដល់ព្រឹកឡើង នៅតែមិនឃើញជនរងគ្រោះ មកផ្ទះ នាំគ្នាដើរស្វែងរកតែនៅមិនឃើញ រហូតដល់វេលាម៉៩ង៤រសៀល ថ្ងៃទី២៦ នេះបន្ទាប់ពីអ្និភូមិចុះច្រូតស្មៅ នៅវាលស្រែ ក្បែរផ្លូវបេតុងក្នុងភូមិចំងាយ៥០ម៉ែត្រ ស្រាប់តែប្រទអឃើញជនរងគ្រោះដេកស្លាប់ ក្នុងទឹកវាលស្រែជម្រៅត្រឹមជង្គង់ ស្លាប់បាត់ជីវិតទៅវិញ ទើបស្រែកប្រាប់ក្រុមគ្រួសារ បង្កឲ្យភ្ញាក់ផ្អើល ។
សាកសពជនរងគ្រោះ ក្រោយពីប្រទះឃើញ ត្រូវបានក្រុមគ្រួសារ សែងយកមកដាក់លើគោក និងដឹកតាមគោយន្ត យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្ត កិត្តប្បញ្ញោ ក្បែរកន្លែងកើតហេតុ ដោយមិនបានប្តឹងផ្តល់អ្វីឡើយ គ្រាន់តែសូមឲ្សសមត្ថកិច្ចជួយបញ្ជាក់ លិខិតមរណភាព តែប៉ុណ្ណោះ ៕ សុខាសែនជ័យ