ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងប៉ះគ្នាដួលចូលរថយន្តរងរបួសធ្ងន់ម្នាក់ ម្នាក់រថយន្តបើកគេចខ្លួនដោយុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូបុកគ្នាខ្ទាតចូលរថយន្តពីក្រោយ ហើយទាំងរថយន្ត និងម៉ូតូបានបើកគេចបាត់អស់សល់តែជនរងគ្រោះម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើងនៅផ្លូវបេតុងក្បែរបុរីវ៉ាលីណា ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នករងគ្រោះឈ្មោះសួង សុភក្តី អាយុ២១ឆ្នាំ មុខរបរជាងអេឡិចត្រូនិច ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ប្រភពបានប្រាប់ថា មុនកើតហេតុ មានម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើកម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ បានទៅបុកជាមួយម៉ូតូជនរងគ្រោះ ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ សេរី ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CC-4348បើបរក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យដួលទាំង២ ជួនពេលនោះ មានរថយន្តកូរ៉េ ប្រភេទដឹកទំនិញ មានក្លុបជិត បើកមកពីលិចទៅកើត ក៏កិនថែមទៀត ធ្វើឲ្យជនរងគ្រោះ រងរបួសធ្ងន់ ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយកើតហេតុ អ្នកបើកម៉ូតូបង្កបានលើកបើករត់បាត់ ដោយឡែករថយន្ត ដែលកិននោះ ក៏បានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។

ជនរងរគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យធំ ហៅពេទ្យ ១.៧៩ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលខណ្ឌសែនសុខ យកមករក្សាទុកនៅអធិការខណ្ឌរង់ចាំម្ចាស់មកយកទៅវិញនៅពេលក្រោយ ៕ តុង សីហា

aes-2 aes


ចែករំលែក៖