ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូដួលម្នាក់ឯងរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹង បានជិះម៉ូតូ១គ្រឿង ដួលដោយខ្លួនឯងបណ្តាលឲ្យរងរបួសស្រាលកាលពីវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខហាងលក់ម៉ូតូហុងដា ស្ថិតតាមបណ្ដោយផ្លូវភ្នហាំពេញហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q 2978 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានដួលបោកទៅនឹងភក់លើចិញ្ចើមផ្លូវទទឹកជោកខ្លួន តែបុរសខាងលើ រងរបួសស្រាល់ តែដោយសារតែជាតិស្រានៅមានទើបជនរងគ្រោះដេកនៅនឹងចិញ្ចើមផ្លូវធ្វើមិនដឹង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកាន់សាច់ញាតិ យករថយន្តមកដឹកទៅផ្ទះវិញ ៕ តុង សីហា

 

aes-3 aes aes-1 aes-2


ចែករំលែក៖