ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្មាស់ វី បុករថយន្តរបួសធ្ងន់ស្រាល៤នាក់លើផ្លូវជាតិលេខ៥ នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចតាចរណ៍មួយ បានកើតឡើងរវាងរថយន្ត នឹងម៉ូតូបណ្តាលឲ្យមនុស្ស៤នាក់ ត្រូវរងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលបុរសម្នាក់បានជិះម៉ូតូបុកជាមួយនឹងរថយន្តដែលបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើកាលពីវេលាម៉ោង ០៧ និង ៥៥នាទីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច មុខក្លោងទ្វាវត្តចន្ទ័បុរីវង្ស ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៍មាននៅជុំវិញកន្លែងកើ តហេតុបានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូួតូមួយគ្រឿងម៉ាក SUZKI SMASHពណ៌ខខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1-AA . .8261បើកក្នុងទិសដៅពីជើង ទៅត្បូង ជិះឌុបប្រពន្ធនិងកូនតូច២នាក់ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកចំកង់មុខខាងស្តាំរថយន្តមួយគ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នាហើយបានបត់ឆ្វេងឆ្លងផ្លូវពីកើតមកលិចឆ្លងផ្លូវ រថយន្តម៉ាក LEXUS ៤៧០ពណ៍ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ២ ៣៣៧៦ អ្នកបើកមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យម៉ូតូបុកចំកង់មុខដួលរងរបួសធ្ងន់និងស្រាលទាំងអស់គ្នាចំណែករថយន្តនិងម៉ូតូរងការខូចខាតបន្តិចបន្តួច។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អ្នកបើកម៉ូតូមានឈ្មោះ ចាន់ ចំរើន ភេទ ប្រុសអាយុ ៣៧ឆ្នាំ និងឈ្មោះ ប៉ូញ សោ ភេទស្រី អាយុ ២៧ឆ្នាំអង្គុយពីក្រោយ ទី៣ឈ្មោះនន ចំរ៉ុង ភេទ ប្រុស អាយុ ៨ឆ្នាំ និងទី៤ឈ្មោះ នន រតនា ភេទប្រុស អាយុ ៥ឆ្នាំ អ្នកទាំង០៤មានទីលំនៅភូមិក្រាំងពាំ ឃុំត្បែង ស្រុកកណ្តាល ខេត្តកណ្តាល ។ គួរបញ្ជាក់ដែរថា ក្មេងប្រុសទាំង២រងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ គន្ធ បូផា នៅឡើយ ។

ក្រោយពេលកើតហេតុមួយសន្ទុះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍បានមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ៕  ព្រែកជ័យ

3 1 2


ចែករំលែក៖