ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ បានចេញរបាយការណ៍ថ្មីមួយ ដោយបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅតែរក្សាបានកំណើនដ៏ខ្លាំងក្លាទៅតាមការរំពឹងទុក ។
ការព្យាករណ៍អំពីការអភិវឌ្ឍន៍នៅ អាស៊ី (ADO) ធនាគារអភិវឌ្ឍន៍អាស៊ីបាន រក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថា មានអត្រា៧ភាគរយក្នុងឆ្នាំ នេះនិង៧,១ភាគរយក្នុងឆ្នាំ២០១៧។
លោក Samiuela Tukuafu ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «បន្ទាប់ពីទទួលបាន ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតទាបក្នុងខែកក្កដា ការព្យាករសម្រាប់ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមាន ភាពរឹងមាំដោយការនាំចេញពីឧស្សាហ កម្មសម្លៀកបំពាក់និងស្បែកជើងកើនឡើង ចំនួន៩,៤ភាគរយក្នុងឆមាសទី១ឆ្នាំនេះ»។
លោក Tukuafu បញ្ជាក់ថា «ធនាគារ អភិវឌ្ឍន៍អាស៊ីត្រៀមខ្លួនរួចជាស្រេចក្នុង ការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្នរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគសំខាន់ៗនៅក្នុងផលិតកម្មកសិ កម្ម ការដឹកជញ្ជូននិងភស្តុភារ ការអប់រំ និង ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ»។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានឲ្យដឹងទៀតថា ការ អភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ទៅតាមការរំពឹងទុក។ ធនាគារអភិវឌ្ឍន៍អាសីុបានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចមានអត្រា៧ភាគ រយក្នុងឆ្នាំនេះ និង៧,១ភាគរយក្នុងឆ្នាំ ២០១៧។
លោក Samiuela Tukuafu បានឲ្យដឹង ថា បើទោះបីកំណើនឥណទានជូនដល់ វិស័យឯកជនបានថយចុះមកត្រឹម២៨,១ ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងខែមិថុនា ក៏ដោយ ក៏ប៉ុន្តែវានៅតែបង្ហាញឲ្យឃើញ អំពីតម្រូវការក្នុងស្រុកដែលមានកម្រិត ខ្ពស់ ។ ធាតុអាកាសដែលលក្ខណៈប្រសើរ ជាងមុនចាប់ពីខែមិថុនា បន្ទាប់ពីគ្រោះរាំង ស្ងួតអូសបន្លាយ គប្បីអាចជួយឲ្យវិស័យ កសិកម្មធូរស្រាលឡើងវិញបន្តិច។
គោលនយោបាយហិរញ្ញវត្ថុត្រូវបាន មើលឃើញថាគាំទ្រដល់កំណើនសេដ្ឋកិច្ច ដោយចំណាយរបស់រាជរដ្ឋាភិបាលមាន ការកើនឡើងចំនួន១៥,៦ភាគរយ នៅក្នុង ឆមាសទី១ នៃឆ្នាំ២០១៦ ដោយសារ កំណើនបៀវត្ស សេវាសាធារណៈ និងប្រាក់ ចំណូលមានការកើនឡើងចំនួន២៤,១ ភាគរយ អាស្រ័យដោយរាជរដ្ឋាភិបាលបន្ត កែលម្អទៅលើការប្រមូលពន្ធ ។ ឱនភាព ថវិកាដោយមិនរាប់បញ្ចូលហិរញ្ញប្បទាន ឥតសំណង មានគោលដៅពង្រឹងផលិត ផលក្នុងស្រុកសរុបចំនួន៤,៣ភាគរយ ។ តម្រូវការក្នុងស្រុកដ៏រឹងមាំ និងការកើនឡើង នៃតម្លៃស្បៀងអាហារបានធ្វើឲ្យអតិផរណា ជាមធ្យម មានការកើនឡើងខ្ពស់ជាងការ រំពឹងទុកចំនួន២,៧ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៦ បើធៀបទៅនឹង ឆ្នាំមុន ក្រោយពេលមាននិន្នាការធ្លាក់ចុះ មកត្រឹម១,២ភាគរយកាលពីឆ្នាំមុន។
ការព្យាករណ៍អំពីអតិផរណាមានការ កើនឡើងបន្តិចដោយអត្រាជាមធ្យមមាន ការចំនួន៣,៤ភាគរយក្នុងឆ្នាំ២០១៧ ដែល ការព្យាករណ៍បែបនេះស្របទៅនឹងការរំពឹង ទុកថានឹងមានការកើនឡើងនៃតម្លៃប្រេង សកល។
ការនាំចេញទំនិញបានកើនឡើងក្នុង កម្រិតប៉ាន់ប្រមាណចំនួន១២,៣ភាគរយ បើគិតជាដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈ ពេល៦ខែដំបូងដែលអត្រានេះមានភាព លឿនជាងអត្រា៩,៤ភាគរយ ដែលបាន កត់ត្រានៅក្នុងឆមាសទី១នៃឆ្នាំ២០១៥។ កំណើននៃការនាំចូលទំនិញបានធ្លាក់ចុះពី ១៧ភាគរយមកត្រឹម៧,៣ភាគរយ ។ ឱន ភាពគណនីចរន្តដោយមិនរាប់បញ្ចូលការ ផ្ទេរជាផ្លូវការនៅតែត្រូវបានគេមើលឃើញ ថាមានការប្រែប្រួលបន្តិចបន្តួចក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៥ និងត្រូវបានគេ រំពឹងថានឹងមានភាពរួមតូចក្នុងឆ្នាំ២០១៧ ដែលជាហេតុនាំឲ្យរក្សាបាននូវជំហរខាង ក្រៅមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ៕ ហេង សូរិយា