ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារស្រុកមុខកំពូលចុះរៀបចំសណ្តាប់ធ្នាប់កន្លែងលក់ផ្លែឈើអនាធិបតេយ្យតាមផ្លូវ ក្បែរគល់ស្ពានព្រែកតាមាក់

ចែករំលែក៖

ខេត្តកណ្តាលៈ ទីតាំងលក់ផ្លែឈើអានាធិបតេយ្យមួយកន្លែង ដែលមានប្រមាណ៤៨តូប បានដាក់លក់ផ្លែឈើគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវជាតិលេខ៦យ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យសមត្ថកិច្ចនគរបាលស្រុក និងប្រជាការពារបានចុះរៀបចំធ្វើសណ្តាប់ធ្នាប់ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋនៅលើកំណាត់ផ្លូវនេះ ។
លោកញ៉ែម វណ្ណារ៉ា ប្រធានកងប្រជាការពារស្រុកមុខកំពូលបានប្រាប់អ្នកយកព័ត៌មានថា ដោយមានការចង្អុលបង្ហាញពីលោកអធិការស្រុកមុខកំពូលបានបញ្ជាឲ្យលោករៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវនេះ ដោយកន្លងមកទីតាំងនេះ ជួបនៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារការស្ទះលក់ផ្លែឈើខិតចូលមកលើទ្រូងផ្លូវដោយអាជីវករលក់នៅទីនោះនិយាយគ្នាមិនស្តាប់ ។
តែទោះជាយ៉ាងណា លោក ញ៉ែម វណ្ណារ៉ា បានប្រាប់អ្នកយកពត៌មានបន្តថា លោកនឹងគោរពបទបញ្ជាគណៈបញ្ជាការឯកភាពស្រុក និងរៀចំសណ្តាប់ធ្នាប់នៅទីនោះអោយបានល្អប្រសើរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៏ ៕ ឡូ សំអាត
e2 dw

ចែករំលែក៖