ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឃាតកដែលបាញ់សម្លាប់មនុស្សម្នាក់នៅដេកលើខ្ទមស្រែ ជាមួយប្រពន្ធ និងកូនរឿងគំនុំ

ចែករំលែក៖

ខេត្តព្រះវិហារ: នគរបាលស្រុកជ័យសែន បានចាប់ឃាត់ខ្លួនឃាតក ករណីដែលបាញ់សម្លាប់បុរសម្នាក់ ដែលកំពុងដេកជាមួយប្រពន្ធ និងកូននៅលើខ្ទមស្រែបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អំពើឃាតកម្មនោះបានកើតឡើងស្ថិតនៅខ្ទមស្រែក្នុងភូមសាស្រ្តស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

លោកតៀម សង្រ្គាម អធិការដ្ធាននគរបាលស្រុកជ័យសែន បានប្រាប់ការសែតនគរវត្តឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ប្រពន្ធជនរងគ្រោះ បានប្រាប់លោកថា មុនពេលកើតហេតុ ខ្លួន និងប្តីព្រមទាំងកូនបានមកដេកចាំស្រែស្រាប់តែលឺប្តីស្រែកពេលនេះ រូបគាត់មើលឃើញប្តី ត្រូវគ្រាប់បានស្រែកអោយគេជួយ តែដោយសារខ្ទមស្រែនៅឆ្ងាយពីភូមិហើយជនរងគ្រោះត្រូវចំចំណុចសំខាន់បណ្តាលអោយស្លាប់បាត់បងជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។

លោកអធិការស្រុកជ័យសែនបានអោយដឹងទៀតថា ជនរងគ្រោះខាងលើ ឈ្មោះសីម ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានមកដេកចាំស្រែក្នុងខ្ទមចំងាយពីភូមិប្រមាណជិត២គីឡូម៉ែត្រ ។ នៅជុំវិញខ្ទមសុទ្ធតែព្រៃព័ទ្ធជុំវិញ ចំណែកឯខ្ទមពុំមានជញ្ជាំង និងទ្វារនោះទេ ងាយស្រួលក្នុងការលួចធ្វើឃាតណាស់ ។ បើតាមការចុះធើកោសល្យវិច័យជនសង្ស័យបានលួចបាញ់មិនឆ្ងាយពីកន្លែងកើតហេតុនោះប៉ុន្មានទេ ព្រោះបាញ់ចំបោះដៃផុតខាងស្តាំធ្លាយមកក្រោមស្មាខាងស្តាំ ទើបបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗ ។

លោកអធិការស្រុកជ័យសែនបានបន្តទៀតថា នៅកន្លែងកើតហេតុ សម្ថតកិច្ចបានរកឃើញគ្រាប់ដែកថ្នាំងអំពៅនៅលើរនាបខ្ទមកន្លែងកើតហេតុ ទើបសន្និដ្ធានថា អាវុធដែលបាញ់មកលើជនរងគ្រោះនោះ គឺអាវុធកែច្នៃ(កាបិន)។ភ្លាមៗនោះសម្ថកិច្ចបានដាក់កំលាំងសើបអង្កេតស្រាវជ្រាវ និងតាមដាន ។ ដោយសារឈាមស្រែកស្បែកហៅ សម្ថតកិច្ចបានវែកមុខឃាតកបាញ់សម្លាប់មនុស្សខាងលើនោះ កាលពីរសៀលថ្ងៃទី២៧ ខែឆ្នាំដដែល ។ ជនសង្ស័យមានឈ្មោះ ឌី ជឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើបានសារភាពថា ខ្លួនមានគំនុំជាមួយជនរងគ្រោះ ហើយបានយកកាំភ្លើងកាបិនបាញ់គ្រាប់ដែកថ្នាំងអំពៅធ្វើឃាតជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកស្នងការដ្ធាននគរបាលខេត្តព្រះវិហារចាត់ការទៅតាមនិតិវិធីនៃច្បាប់ ៕ តុលាព្រះវិហារ

 

srd-2 srd srd-1


ចែករំលែក៖