ព័ត៌មានទាន់ហេតុការណ៍៖

គំនរសំរាមពេញផ្លូវនៅតំបន់ទេសចរណ៍ឆ្នេរខ្សាច់កោះយ៉

ចែករំលែក៖

ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយត្រូវបានគរទុកចោលនៅតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិនាងកុកឆ្ពោះទៅកាន់ តំបន់ទេសចរណ៍ឆ្នេរខ្សាច់កោះយ៉ ស្ថិត ក្នុងភូមិប៉ាក់ខ្លង ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង ដើម្បីបង្អួតភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅលើទឹកដីនៃខេត្តកោះកុង ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងបានរិះគន់ថា គំនរសំរាមដែលមាន សភាពស្អុយរលួយនៅតាមដងផ្លូវខាងលើនេះបានលេចរូបរាងដើម្បីបង្អួតភ្ញៀវទេសចរ ។ ប្រភពដដែលបន្តថា ខណៈដែលរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ហើយនោះក្រុមអាជីវករជាច្រើនបាននិងកំពុងរំពឹងទុកថា នឹងមាន ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិជាច្រើននាក់មកកម្សាន្តនៅខេត្តកោះកុងសម្បូរដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយ តំបន់ទេសចរណ៍ឆ្នេរ ខ្សាច់កោះយ៉ ក៏ជា តំបន់មួយដែលអាចទាក់ទាញភ្ញៀវទេសចរបានមិនតិចដែរ តែស្របគ្នានេះ គេបែរជាឃើញគំនរសំរាមស្អុយរលួយកំពុងចាំ ស្វាគមន៍ភ្ញៀវទេសចរទៅវិញ ។

ពលរដ្ឋក៏ដូចជាក្រុមអាជីវករបានរិះគន់ទៅលើអាជ្ញាធរខេត្តកោះកុងថា មិនមានការយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថានភូមិស្រុករបស់ខ្លួនទាល់តែសោះ ដោយ សារតែសំរាមទាំងនេះមិនអាចផ្តល់ប្រយោជន៍ ហើយមើលទៅ?

លោក អៀវ កុសល្យ មេឃុំប៉ាក់ខ្លង បានថ្លែងថា កន្លងមកលោកបានកាយលុប ជាច្រើនលើកច្រើនសារណាស់មកហើយ ហើយក៏បានដាក់ស្លាកសញ្ញាហាមឃាត់ដែរ តែមិនបានប៉ុន្មានថ្ងៃផង ស្លាកសញ្ញា ហាមឃាត់នោះត្រូវបានគេយកចោលបាត់ រហូតដល់លោកបានចុះពន្យល់និងណែនាំដល់ប្រជាពលរដ្ឋថែមទៀតផង តែលទ្ធផលដែលទទួលបាននោះបែរជាការខឹងសម្បារមកលើរូបលោកទៅវិញ ។

លោកមេឃុំថាពេលនេះរូបលោកកំពុងខិតខំរកក្រុមហ៊ុនឲ្យមកជួយប្រមូលហើយតែដោយសារនេះជារដូវភ្ញៀងធ្លាក់ខ្លាំងទើបមានការយឺតយ៉ាវ ។

លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមាបានឲ្យដឹងដែរថា ខាងអាជ្ញា ធរបានផ្សព្វផ្សាយ និងណែនាំជាច្រើនដង មកហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋហាក់មិនមានការយកចិត្តទុកដាក់និងសហការជាមួយអាជ្ញាធរទាល់តែសោះ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នខាងអាជ្ញាធរស្រុក មិនទាន់រកបានទីលានសម្រាប់ចាក់សំរាមនៅឡើយទេ លោកក៏កំពុងស្វះស្វែងរកចំណាត់ការឲ្យបានក្នុងពេលឆាប់ៗនេះដែរ ៕  ហេង សូរិយា

 

fer fer-1


ចែករំលែក៖