ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសពបុរសម្នាក់ ដែលមានសភាពខ្ទេចក្បាល និងដងខ្លួន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលទ្រូងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា៥ជិតភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខប្រាំ ជិតស្ថានីយសាំងដំរីស ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅលើសាកសពជនរងគ្រោះ មានស្នាមកង់រថយន្តកិនខ្ទេចមួយកំណាត់ដងខ្លួនខាងលើ ដែលករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះអាចត្រូវរថយន្តធំបុក ក្នុងពេលដើរឆ្លងផ្លូវ ក្នុងពេលយប់ស្ងាត់ផងរថយន្តក៍បើកគេចខ្លួនបាត់តែម្តង ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុនៅចន្លោះម៉ោងប្រមាណជាជិត៤ ទាបភ្លឺគេឃើញជនរងគ្រោះបានដើរនៅតាមផ្លូវនេះដែ ស្រាប់តែនៅវេលាម៉ោងប្រជា៥ជិតភ្លឺក៍ប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះនេះតែម្តង និង បានរាយការណ៍ទៅសមត្ថកិច្ច ។
ជនគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែគេដឹងថា ជាមនុស្សដែលមានសតិពុំសូវល្អ ហើយជានិច្ចកាល តែងតែដើរតាមផ្លូវនេះសឹងរាល់ថ្ងៃ ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចសម្រេចយកទៅតម្កល់ និងបូជានៅវត្តខេមររង្សី ហៅវត្តខ្សាម ហើយសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ជាអ្នកចំណាយថវិកាសម្រាប់បូជា ៕ ចន្ថា