ខេត្តកំពង់ធំ ៖ លោកយាយអាយុ៧៤ឆ្នាំម្នាក់ មានជំងឺសរសៃប្រសាទ បានយកក្រមាចងកសម្លាប់ខ្លួនឯងច្រើនលើកច្រើនសារ តែដោយសារមានបងប្អូនកូនចៅឃើញទាន់ ក៏ជួយសង្រ្គោះទាន់ តែអកុសល ថ្ងៃកើតហេតុចុងក្រោយ លោកយាយបានយកក្រមាចង់កម្ដង់ទៀត គាប់ជួនគ្មានមនុស្សនៅជិត ទើបបណ្ដាលអោយលោកយាយសម្រេចដូចបំណង់។
ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីលោក ញែម ឈុន លី អធិការក្រុងស្ទឹងសែនបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ហេង ភេទស្រីអាយុ៧៤ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។
ប្រភពបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុ លោកយាយតែងតែព្យាយាមចងកខ្លួនឯងជាច្រើនដង តែដោយមានបង ប្អូនកូនចៅជួយទាន់ ទើបលោកយាយមិនស្លាប់ ។ តាមប្រភពពត័មានពីប្រជាពលរដ្នបានប្រាប់ថា លោកយាយពិបាកចិត្តដោយសារកូនប្រុសខ្យល់គរស្លាប់ ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះ ។
បន្ទាប់មក សមត្ថកិច្ចធ្វើកុសលវិច័យ ហើយសន្និដ្ឋានថា លោកយាយពិតជាស្លាប់ដោយសារចង់កធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំស្លាកស្នាមអ្វីផ្សេងក្រៅពីនេះ គួរអោយកត់សម្គាល់ជាអំពើឃាតកម្មនោះទេ ទើបប្រគល់សាកសពអោយសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី