ខេត្តកំពង់ស្ពឺៈយ៉ាងហោចណាស់មនុស្ស២នាក់ បានបាត់បង់ជីវិត ខណៈដែលពួកគេនាំគ្នាចុះទៅងមុជទឹកនៅទំនប់បង្ងៀរអូរក្រាំងអំបិល ពេលទឹកកំពុងហូរកួច ទើបជួបហេតុការណ៍អាក្រក់បែបនេះ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ភូមិអន្លុងគង់ឃុំត្រាពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកអនុសេនីយ៍ឯក មុិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទង បានប្រាប់ថា ជនរងគ្រោះទី១-មានឈ្មោះ ហ៊ុម រីមសុខុម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះម៉ុន សុជាតា ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៣- ឈ្មោះ ទីន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា បាននាំគ្នាមក លេង ទឹក ទំនប់បង្ហៀទឹក ១០០ម៉ែត្រអូរក្រាំងអំបិល ។
លោកអធិការរងបន្តថា តាមការរៀបរាប់របស់ឈ្មោះ ហ៑ុន រីមសុខុម បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេ និងជនរងគ្រោះឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បាននាំគ្នាចុះលេងទឹក ហើយមានបំណងដើឆ្លងតាមទំបង្ហៀងពីលិចទៅកើត ប៉ុន្តែដោយសារកំលាំងទឹកហូរខ្លាំងទប់ខ្លួនមិនជាប់បានរអិលធ្លាក់ចូលទឹកបោកកួចលិចបាត់ តែម្តង ។ ភ្លាមៗនោះរូបគេបានស្រែកឱ្យអ្នកស្រុកមកជួយ និងសុំអោយសមត្ថកិច្ចជួយអត្តរាគមន៍រាវរកមិត្តភក្តិរបស់គេដែលលិចទៅក្នុងទឹក។
លោកអធិការរងបន្តទៀតថា ក្រោយសមត្ថកិច្ច និងក្រុមគ្រួសារនាំគ្នាចុះរាវរកទើបនៅល្ងាចថ្ងៃដដែល បានប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ ទីន និងជួយស្រង់ប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក សពឈ្មោះ ម៉ុន សុជាតា បានលិច ទៅក្នុងទឹកហូរមកដល់ព្រឹកថ្ងៃទី៦ តុលា មិនទាន់ រកសពឃើញនៅឡើយទេ ។ ពេលនេះ សមត្ថកិច្ចរបស់លោកបានសហការជាមួយក្រុមគ្រួសារសាច់ញាតិរាវរកបន្តទៀត ៕ សេនាស័ក្តិ