ព័ត៌មានទាន់ហេតុការណ៍៖

ភិន សុដាលីស ចូលមន្ទីរពេទ្យសម្រាលកូនទាំងគ្មានវត្តមានប៉ែន ចំរ៉ុង

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតតារាសម្តែង ភិន សុដាលីសបានឈឺពោះចូលមន្ទីរពេទ្យ ដើម្បីសម្រាលកូនស្រីហើយបន្ទាប់ពីរងចាំអស់ជាច្រើនខែ ។ ទោះជាយ៉ាងណា គេមិនឃើញមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុងរួមដំណើរជូនប្រពន្ធទៅសម្រាលកូន ដែលជាដំណក់ឈាមរួមគ្នានោះទេ ។

តារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្ល៉េះ។ ភិន សុដាលីសដែលបន្តធ្វើជាមនុស្សស្រីរឹងមាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយខ្លួនជាម្តាយផង និងជាឪពុកផង។ នៅល្ងាចថ្ងៃទី៥ ខែតុលា នាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ Royal Phnom Penh ភ្លាមៗក្រោយតារាស្រីរូបនេះចាប់ផ្តើមឈឺពោះសម្រាលកូន។

នៅលើគេហទំព័រហ្វេសប៊ុករបស់ តារាសម្តែង ភិន សុដាលីស បានបញ្ជាក់ដោយខ្លីថា ជួបគ្នាឆាប់ៗ Katherina។ ឈ្មោះKatherinaគឺជាឈ្មោះកូនស្រីដែលនាងបានដាក់ឲ្យមុនពេលនាងបានឃើញពន្លឺថ្ងៃ។

លោក អ៊ិន សុភិនបានញ្ជាក់ប្រាប់តាមទូរស័ព្ទថា រហូតមកដល់ព្រឹកថ្ងៃទី៦ ខែតុលា កូនស្រីលោក នៅមិនទាន់សម្រាលនៅឡើយខណៈដែលអាការៈឈឺពោះ មួយគ្រាៗដូចស្រ្តីសម្រាលកូនទូទៅនៅមិនទាន់ធូស្រាលនៅឡើយ។ លោកបញ្ជាក់ថា មិនមានវត្តមានអ្នកណាផ្សេងក្រៅពីក្រុមគ្រួសារលោកទេដែលជូនដំណើរ និងមើលការខុសត្រូវពេលនាងសម្រាល។ លោកបញ្ជាក់ថា ភរិយាលោកជាអ្នកនៅជិតបំផុតជាមួយកូនស្រី គឺនៅក្នុងបន្ទប់សម្រាល។ លោកបញ្ជាក់ថាប៉ែន ចំរ៉ុងក៏មិនមានវត្តមានដែរសូម្បីតែខលហៅមកតាមទូរស័ព្ទក៏គ្មានដែរ។

គួរបញ្ជាក់ដែរថា ដំណឹងនៃការលែងលះគ្នារវាងប៉ែន ចំរ៉ុង នឹងភិន សុដាលីស ត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសា មកម៉្លេះ ក្រោយពីអ្នកទាំងពីររូមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែមានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោកប៉ែនចំរ៉ុងថាជាបុរស ដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូនផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជនថា «បើទោះបីជាបងមិនមានមុខជំនួញមិនមានទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យាននឹងធ្វើឲ្យអូនសើចច្រើនជាងយំ» ៕ វឌ្ឍនា

 

frt5 sdw


ចែករំលែក៖