ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងសណ្ឋាគារយីហោធីហៅស៍​ មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់បានចងកស្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារយីហោ”ធីហៅស៍”ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ ខែតុលាឆ្នាំ២០១៦ នៅទីតាំងផ្ទះលេខ៣២ បន្ទប់លេខ៣១០ ជាន់ទី៣ ផ្លូវលេ២៤២ សង្កាត់ចតុមុខ ភូមិ៦ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបរទេសដែលចងកសម្លាប់ខ្លួននោះ ឈ្មោះPHILIP JAEMS ភេទប្រុស ថ្ងៃ ខែ ឆ្នាំ កំណើត១៩ តុលា ១៩៦៤ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែន៥១០៦៩១៦២៦ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។

បើយោងតាមការឆ្លើយបំភ្លឺពីឈ្មោះដើង ធីដា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នករៀបចំបន្ទប់សណ្ឋាគារខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទៅគោះទ្វារបន្ទប់ហៅជនរងគ្រោះដោយមិនលឺឆ្លើយតប ទើបទៅយកកូនសោរមកចាក់ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះយកខ្សែក្រណាត់ធ្ពក់ទ្វាបន្ទប់ទឹកចងកស្លាប់តែម្តង ។ ភ្លាមនោះគាត់ក៏បានទៅហៅអ្នកគ្រប់គ្រងសណ្ឋាគារហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសពនិងដោយយោងតាមលោកវិជ្ជបណ្ឌិតនង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច្ឆិយរបស់សាលាដំបូងរាជធានីភ្នំពេញនឹងនគរបាលការិយាល័យបច្ចេកទេសបានបញ្ជាក់ថា គឺស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។

សពត្រូវបានសមត្ថកិច្ចយកទៅតំម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕ ស ដារ៉ា

 

img_1454


ចែករំលែក៖