ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុកកង់អាគុយជិះដោយសិស្សសាលាបណ្តាលឲ្យរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះកង់អាគុយចេញពីរៀនត្រូវរថយន្តបុកពីក្រោយ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលម៉ោង៩និង២៨នាទីថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិស្រែញរ៍​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះង៉ា រក្សា ភេទប្រុស ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញក្មេងប្រុសម្នាក់ជាសិស្សសាលាជិះកង់អាគុយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំនុចកេីតហេតុក៏មានរថយន្តម៉ាកព្រូស​ ពណ៌ស​   ពាក់ស្លាកលេខភ្នំពេញ2BW 2947 ធ្វេីដំណេីរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកបណ្តាលឲ្យកង់អាគុយដួលរងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖