ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបាន បញ្ជូនជនសង្ស័យ ១៣នាក់ មកតុលាការខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់បានធ្វើសកម្មភាពបង្ករហឹង្សា បង្កការអុកឡុក និងបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥នេះថា
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្ត ក្នុងការបង្ក្រាប និងលុបបំបាត់សកម្មភាពក្មេងទំនើងនៅទូទាំងខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥
បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនបានក្មេងទំនើង ០១ក្រុម ចំនួន ១៣នាក់ ប្រុស ដែលធ្លាប់បានធ្វើសកម្មភាពបង្ករហឹង្សា បង្កការអុកឡុក និងបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ព្រមទាំងបានដកហូត កាំបិត ០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើង បានឆ្លើយសារភាពថាក្រុមខ្លួនពិតជាធ្លាប់បានបង្ករការអុកឡុកពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច