ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះកង់អាគុយចេញពីរៀនត្រូវរថយន្តបុកពីក្រោយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលម៉ោង៩និង២៨នាទីថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះង៉ា រក្សា ភេទប្រុស ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញក្មេងប្រុសម្នាក់ជាសិស្សសាលាជិះកង់អាគុយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំនុចកេីតហេតុក៏មានរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BW 2947 ធ្វេីដំណេីរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកបណ្តាលឲ្យកង់អាគុយដួលរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច