ព័ត៌មានទាន់ហេតុការណ៍៖

ចាក់កន្ទុយលេខជំពាក់គេ១ម៉ឺនដុល្លារ សងបានខ្លះ នៅជំពាក់ខ្លះ ចុងក្រោយមេឆ្នោតរឹបអូសយករថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ចៅក្រមសាលាដំបូងខេត្តកណ្តាលបានចេញដីកាសម្រេចការពាររឹបអូសរថយន្តរបស់កូនបំណុលដែលចាក់កន្ទុយលេខមិនព្រមសងប្រាក់ទៅឲ្យមេ គិតជាទឹកប្រាក់១ម៉ឺនដុល្លារអាមេរិកដើម្បីធានាសិទ្ធិលើបំណុលដែលកើតចេញពីល្បែងស៊ីសង ។

កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ តំណាងព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តនិង

ក្រុងតាខ្មៅចុះទៅរឹបអូសយករថយន្តមួយគ្រឿងតាមដីការបស់ចៅក្រមសាយសម្ផស្សសេរីយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាដំបូងខេត្តកណ្តាល តាមពាក្យបណ្តឹងរបស់ដើមបណ្តឹង ។

ក្នុងប្រតិបត្តិការអនុវត្តដីកានោះក៏មាន ការជំទាស់ពីសំណាក់ចុងបណ្តឹងយ៉ាងខ្លាំងក្លាផងដែរ។ ពេលនោះសមត្ថកិច្ចបានហៅ ជាងផ្សារដែកមកផ្សារផ្តាច់សោទ្វារ និងរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុក ។

អ្នកស្រី ឈួន គឹមសាក់ ដែលជាកូន បំណុលបានអះអាងថា រឿងរ៉ាវដែលឈាន រហូតដល់តុលាការរឹបអូសរថយន្តរបស់គាត់គឺកើតចេញពីការជំពាក់ប្រាក់ចាក់កន្ទុយលេខ១ម៉ឺនដុល្លារ ហើយអ្នកដែលជំពាក់ទាំងអស់មានគ្នា៣នាក់រួមមានឈ្មោះពត បញ្ញា ឈ្មោះហោ ចន្ធី និងរូបគាត់ឈ្មោះ ឈួន គឹមសាក់ ដែលជាកូនកញ្ច្រែងប្រមូល កត់កន្ទុយលេខឱ្យឈ្មោះ ភុំ ទុំ ដែល ជាមេឆ្នោតធំមួយនៅក្នុងផ្សារតាខ្មៅ។ ក្រោយ មកពួកគាត់ទាំង៣នាក់បានសងប្រាក់ចំនួន៥.០០០ដុល្លារហើយ នៅសល់តែ៥.០០០ ដុល្លារទៀតប៉ុណ្ណោះ ក្នុងនោះឈ្មោះ ហោ ចន្ធី បានសង២.៥០០ដុល្លារ និងរូបគាត់ ២.៥០០ដុល្លារ ហើយឈ្មោះភុំ ទុំ ក៏ធ្លាប់បានយល់ព្រមទទួលឱ្យគាត់បង់រំលស់ឱ្យក្នុងមួយខែ២០ម៉ឹនរៀលដែរ ប៉ុន្តែមិនដឹង ជាយ៉ាងម៉េចស្រាប់តែដាក់ពាក្យប្តឹងទៅ តុលាការ ហើយថែមទាំងមកអនុវត្តរឹបអូសយករថយន្តរបស់គាត់ទាំងកំរោលដូច្នេះទៅវិញ ។

ឆ្លើយតបនឹងការចោទប្រកាន់នេះអ្នកស្រី ភុំ ទុំ ដែលជាម្ចាស់បំណុលបាននិយាយ ថា ការលើកឡើងរបស់កូនបំណុលគឺមិន ពិតនោះទេតាមពិតឈ្មោះ ឈួន គឹមសាក់ និងបក្ខពួក២នាក់ទៀតរួមមានឈ្មោះ ហោ ចន្ធី និងឈ្មោះពត បញ្ញា បានខ្ចីប្រាក់របស់ ខ្លួនចំនួន១ម៉ឺនដុល្លារ ដោយសន្យាថា បង់ រំលស់ឱ្យវិញក្នុងមួយថ្ងៃ១លានរៀលនិង រយៈពេល៥១ថ្ងៃកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៥ ដោយបានយកប្លង់ដីរបស់ឈ្មោះ ពត បញ្ញា មកដាក់បញ្ចាំមានលិខិតដឹងឮពីលោកចៅសង្កាត់ថែមទៀតផង ពុំមែនជារឿងចាក់កន្ទុយលេខដូចការលើកឡើងនោះទេ ។

ចំណែកលោក ឡុង សារ៉ាត់ មន្ត្រីសាលា ដំបូងខេត្តកណ្តាលដែលចុះមកអនុវត្តដីកា រឹបអូសជាបណ្តោះអាសន្ននូវរថយន្តមួយគ្រឿងនេះបានបដិសេធមិនបកស្រាយ នោះទេដោយគ្រាន់តែប្រាប់ថា លោកមក នេះគឺគ្រាន់តែមកអនុវត្តដីការបស់ចៅក្រមតែប៉ុណ្ណោះរឿងអ្វីផ្សេងទៀតគឺលោកមិន ដឹងនោះទេ ។

យោងតាមដីកាសម្រេចការពារបណ្តោះអាសន្នរបស់លោក សាយ សម្ផស្សសេរី ចៅក្រមសាលាដំបូងខេត្តកណ្តាលដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៦ បានសម្រេចថា ទី១-រឹបអូសរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AE-7741 មួយគ្រឿង ជាកម្មសិទ្ធិរបស់កូន បំណុលជាបណ្តោះអាសន្នដើម្បីធានាសិទ្ធិលើបំណុល។ ទី២-ទឹកប្រាក់រំដោះដើម្បី ទទួលបានការលុបចោលដីការក្សាការពារនេះចំនួន១ម៉ឺនដុល្លារអាមេរិក។ ទី៣-ប្រាក់ ប្រដាប់ក្តីជាបន្ទុករបស់ម្ចាស់បំណុល និងទី ៤-ដីកានេះមានអានុភាពអនុវត្តភា្លមៗទោះជាមានបណ្តឹងតវ៉ាក៏ដោយនិងបើកផ្លូវតវ៉ាតាមកំណត់ច្បាប់ ៕ ហេង នរិន្ទ្រ

abc-4 abc-3 abc-2 abc-1


ចែករំលែក៖