បន្ទាយមានជ័យៈ បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តកាមរី១គ្រឿង បត់ចូលចាក់សាំងខ្ចាត់ចូលផ្លូវជាតិលេខ៥ ត្រូវរថយន្ត១គ្រឿងទៀត មកពីក្រោយកិនថែមបណ្ដាលឲ្យស្លាប់ម្នាក់ រងរបូសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខតេលាសាលាក្រហមឋិតក្នុងភូមិថ្មីឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះពិត សាវ៉ុនភេទប្រុសអាយុ១៩ឆ្នាំរស់នៅក្នុងឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប(រងរបួសធ្ងាន់)ចំណែកសពបុរសរងគ្រោះ គេមិនទាន់ស្គាលអត្តសញ្ញាណឡើយ ដោយសារ នៅក្នុងខ្លូនគ្មានអត្តសញ្ញាណប័ណ្ណ ។
ប្រភពបញ្ជាក់ថា មុនកើតហេតុគេឃើញមានរថយន្តកាមរី១គ្រឿង សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.6357បើកបរដោយឈ្មោះ ថ្លាំង យ៉ន ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភ្នំបាក់ ឃុំទឹកថ្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យដឹកបងប្អូនក្នុងរថយន្ត៦នាក់ទៅបុណ្យដោយធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តបង្ករបត់ខាងឆ្វេងចូលចាក់សាំង ស្រាប់តែជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ឧត្តរមានជ័យ1B.2306 ពីលិចទៅកើត បុករថយន្តពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.6357បើកបរដោយឈ្មោះ ថ្លាំង យ៉ន ភេទប្រុស៧៥ឆ្នាំ ចំកង់ខាងស្ដាំ បណ្ដាលឲ្យខ្ចាត់ទៅចូលផ្លូវជាតិលេខ៥ ត្រូវរថយន្ត១គ្រឿងទៀត មកពីក្រោយរថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ 2D.2357បើកបរដោយឈ្មោះវ៉ៃ វីរៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិស្ដេចព្រាត់ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង កិនថែមចំក្បាលបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាកទៀតធ្លាក់ចូលប្រឡាយរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តទាំងពីរត្រូវកម្លាំងអាវុធហត្ថស្នាក់ការ៧៧៧ ឃាត់ខ្លួនយកសាកសួរធ្វើកំណត់ហេតុ ។
ចំណែកសពរងគ្រោះ ត្រូវកម្លាំងនគបាលចរាចរណ៍ស្រុកអូរជ្រៅ ទាក់ទងទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៏ ចំពោះអ្នករងរបួស ត្រូវសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ចំពោះរថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអូរជ្រៅ ដើម្បីរក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា