ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធ២នាក់ត្រូវឃាតកសម្លាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្ដីប្រពន្ធ២នាក់ត្រូវបាន ជនមិនស្គាល់មុខចាក់សម្លាប់ទាំងកណ្តាល យប់ ខណៈដែលរងគ្រោះកំពុងដើរឆ្លុះកង្កែប និងរើសខ្យង នៅវាលស្រែ ហើយសមត្ថ កិច្ចសង្ស័យថាឃាតកម្មនេះជារឿងគំនុំ។

អំពើឃាតកម្មនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១នៅវាលស្រែខាងលិចភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានចម្ងាយ៨៥០ម៉ែត្រខាងលិចផ្ទះជនរងគ្រោះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា មុនពេល កើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ប្រពន្ធចេញទៅឆ្លុះកង្កែបនិងរើសខ្យងនៅវាលស្រែម៉ោងប្រហែល៩យប់ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណសម្លាប់ទាំង២នាក់នៅក្នុងវាលស្រែតែម្ដង។ លុះព្រឹក ឡើងទើបប្រជាពលរដ្ឋប្រទះឃើញស្លាប់ចោលកូនម្នាក់និងចៅម្នាក់ ។

មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះទាំង ២នាក់ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ ៤៨ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែក ខាងស្ដាំជម្រៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេងជម្រៅជ្រៅ ទៅក្នុង សាច់, ស្នាមបែកដាច់បបូរមាត់ទាំងលើទាំង ក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រង របួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេងមុតជ្រៅចូលក្នុងសាច់, ស្នាមរបួស ដាច់ត្រចៀកឆ្វេង, របួសក្នុងរង្វង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ) ។

លោក ពៅ ជីវី ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ ខេត្តព្រៃវែងបានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី១០ ខែតុលាថា ឃាតកម្ម មួយនេះជារឿងគំនុំ។ ពេលនេះលោកបានដឹកនាំដោយផ្ទាល់ចុះទៅដល់កន្លែងកើតហេតុគឺអាចពាក់ព័ន្ធជម្លោះរឿងរកខ្យងព្រោះតែ២នាក់ប្ដីប្រពន្ធនេះគាត់ជាអ្នករកសីុលក់កង្កែប ខ្យង ហើយជនរងគ្រោះ២នាក់នេះជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណានោះទេ ។

លោកស្នងការរងបញ្ជាក់ថា ពេលនេះសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរ បាលខេត្តព្រៃវែងកំពុងស្រាវជ្រាវដុតដៃ ដុតជើងដើម្បីវែកមុខឃាតកយកមកផ្ទន្ដាទោសឲ្យខាងតែបាន ។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ហេង នរិន្ទ្រ

untitled-1


ចែករំលែក៖