ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកូនមុំចាប់គោយន្តដឹកឈើប្រណីត១គ្រឿង

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានស្ទាក់ចាប់គោយន្ត១គ្រឿងដឹកឈើសុក្រំ។ ប្រតិបត្តិការស្ទាក់ចាប់គោយន្ត១គ្រឿងនេះ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណ:កំពុងបើកបរលើផ្លូវលំមួយខ្សែ ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែឆ្នៃ១គ្រឿង ដឹកឈើសុក្រំ ពេញមួយគោយន្តដឹកចេញពីឃុំតឺនស្រុកកូនមុំ ឆ្ពោះមកក្រុងបានលុង ត្រូវអស់ល័ក្ខណ៍ សមត្ថកិច្ចចាប់បាន។

ប្រភពបន្តទៀតថា គោយន្តនឹងវត្ថុតាងខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បាននាំយកមករក្សាទុក នឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅល្ងាចថ្ងៃដដែលនេះ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ប្រភពពីសមត្ថកិច្ច បានខ្សឹបបាប់ឲ្យដឹងថា ឈើ១គោយន្តកែឆ្នៃនេះជាឈើ របស់សមត្ថកិច្ចម្នាក់នៅស្នងការនគរបាលខេត្តរតនគិរី ជាឈ្មួញដុះស្លែរកស៊ីឈើជាយូឆ្នាំមកហើយ មិនដែលអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធបង្ក្រាបឡើយ ៕ វុទ្ធឦសាន

ratniki-3 ratniki ratniki-1 ratniki-2


ចែករំលែក៖