ខេត្តរតនគិរី៖ ប្រព័ន្ធធារាសាស្ត្រមួយកន្លែង កំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តជាតិ ក្រោមការអភិវឌ្ឍរបស់គម្រោងកម្ចីឥណទានបរទេស ដែលមានការគ្រប់គ្រងដោយរារដ្ឋាភិបាល ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នាពេលថ្មីៗនេះ ប្រព័ន្ធធារាសាស្ត្រមួយកន្លែង ដែលស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវជាតិ និងអន្តជាតិ មកកំសាន្តដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនឹងភាពអស្ចារ្យនៃការរៀបចំតាមប្រព័ន្ធធារាសាស្ត្រនៅក្នុងគម្រោង ហើយការរៀបចំតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងនេះ ក៏មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី ផងដែរ ។
ជាក់ស្តែង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ គេសង្កេតឃើញភ្ញៀវជាតិ និងអន្តជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកកំសាន្តមិនចេះដាច់ ព្រោះកន្លែងកំសាន្តទីនោះ មិនដែលមានតំបន់ទេសចរណ៍ឡើយ ។
ចំពោះលោក ចាន់ ប៊ុនធឿន ប្រធានមន្ត្រីធនធានទឹកខេត្តបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដែលចាប់ផ្តើមរីកស្គុះស្គាយចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦មានចំនួន៥កន្លែង ប៉ុន្តែការចាប់អារម្មណ៍ទាក់ទាញភ្ញៀវជាតិនឹងអន្តជាតិ មានប្រព័ន្ធធារាសាស្ត្រចំនួន២កន្លែង គឺធារាសាស្ត្រនៅចំណុចអូរពួល ស្ថិតនៅភូមិសោមគល់ ឃុំសោមធំស្រុកអូរយ៉ាដាវ មួយកន្លែងទៀត នៅចំណុចអូរភ្លង ស្ថិតនៅភូមិអូរភ្លង ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
ចំពោះធានាសាស្ត្រចំនួន៣ទៀត កំពុងតែស្តារផ្លូវចូលដើម្បីងាយស្រួលឲ្យភ្ញៀវជាតិ និងអន្តជាតិធ្វើដំណើរផងដែរ ៕ វុទ្ធឦសាន