ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាលៈ ជនល្មើស២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧ និង ២០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល រឹបអូសវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានឲ្យដឹងថា ជនល្មើស២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ផន សៅណា ហៅខ្នា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ទី២-ឈ្មោះ អ៊ីង ភារុទ្ធភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។

លោកវរសេនីយ៍ទោ មាន សំណាង បានបន្តថា នៅមុនពេលកើតហេតុ វេលាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថាជនល្មើសខាងលើនេះរក្សាទុកគ្រឿងញៀន ដើម្បីធ្វើសកម្មភាពជួញដូរទៅឲ្យអ្នកប្រើប្រាស់នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះចាំឃ្លាំមើលរហូតឈានដល់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងជាងស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនល្មើសទាំង២នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅក្នុងភូមិសស្ត្ររាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពប្រើប្រាស់និងជួញដូរបន្តផងដែរ ៕ស្អាងជ័យ

res res-1 res-2 res-3


ចែករំលែក៖