ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះរដ្ឋបាលតំបន់សំណង់មិនរៀបរយ

ចែករំលែក៖

ភ្នំពេញ: មនុស្ស៣នាក់ត្រូវបានឃាតខ្លួនក្នុងយុទ្ធនាការចុះរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដឹកនាំដោយ លោកណុប ផា អភិបាលរង ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលក្រោយប្រតិបត្តិការនៅតំបន់មិនរៀបរយ
កម្លាំងចម្រុះរឹបអូសបានដាវសាំម៉ូរ៉ៃដែលជាអាវុធរបស់ក្រុមក្មេងទំនើងចំនួន៧ដើម ,កូនកាំបិតកែច្នៃចំនួន២ ,ដំបងឈើ២កំណាត់១ដើម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ , ឧបករណ៍សម្រាប់ជក់គ្រឿងញៀន៥កំប្លេ និងឃាត់ខ្លួន មនុស្ស៣នាក់មាន ១-ឈ្មោះ ជា សុភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងឈើ , ២-ឈ្មោះជឿង យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងឈើ និងទី៣-ឈ្មោះទេព សុឃន ភេទប្រុស អាយុ១៩ឆ្នាំ ជាងជួសជុលទូរស័ព្ទដៃ ។ ជនសង្ស័យទាំង៣នាក់នេះ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

អភិបាលរងខណ្ឌ លោក ណុប ផា ដែលដឹកនាំកម្លាំង ចម្រុះ ចុះធ្វើរដ្ឋបាលនៅតំបន់ សំណង់មិនរៀបរយបានប្រាប់ដូច្នេះថាជាលទ្ធផល ក្រោយប្រតិបត្តិការកម្លាំងចម្រុះរកឃើញវត្ថុតាងជាច្រើនដែលក្រុមក្មេងទំនើងលាក់ទុកសម្រាប់ធ្វើប្រព្រត្តិបទល្មើសនៅក្នុងមូលដ្ឋានបង្កអសន្តិសុខក្នុងសង្គម ដូចជាដាវសាំម៉ូរ៉ៃ និងកាំបិតជិត១០ដើម ឃាត់ខ្លួនមនុស្ស៣នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ បើសមត្ថកិច្ច រក ឃើញថាមានពាក់ព័ន្ធជាមួយបទល្មើសនិងត្រូវបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

លោកអភិបាលរងបាន បន្តថា យុទ្ធនាការចុះធ្វើរដ្ឋ បាលនិងចាប់ផ្តើមធ្វើបន្ត
បន្ទាប់ទៀតដើម្បីអនុវត្តគោលនយោបាយ” ភូមិ-សង្កាត់ មានសុវត្ថិភាព ” អោយមាន ប្រសិទ្ធភាពនៅគ្រប់តំបន់សំណង់មិនរៀបរយក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ សំដៅកាត់មែកធាងក្រុមជនសង្គមងងិតដែលសម្ងំលាក់ខ្លួនចែកចាយនិងប្រើប្រាស់ថ្នាំញៀន ។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌស្នើសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយគណៈបញ្ជាការឯកភាពក្នុងការផ្តល់ពត៍មានពីតាំងក្រុមក្មេងទំនើងដែលជួលបន្ទប់ស្នាក់នៅជាក្រុមៗ ដើម្បីអោយក្រុមការងារចុះរដ្ឋបាលនៅតំបន់ដែលមានសភាពរញ៉េញ៉ៃ ៕ សណ្តោស

6 1 2 3 4 5


ចែករំលែក៖