ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកកាមរីបាឡែន ជ្រុលបុកផ្ទះគេបណ្តាលឲ្យស្លាប់៣នាក់ នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែក ដោយសាររថយន្តបាឡែនមួយគ្រឿងបោះពួយទៅបុកលំនៅឋានរបស់ពួកគាត់ទាំងកម្រោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ករណីនេះត្រូវគេអះអាងថា រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង ហើយនៅក្នុងរថយន្តនេះមានមនុស្ស៣នាក់ គឺអ្នកបើកបរម្នាក់ មនុស្សស្រីម្នាក់ និងមនុស្សប្រុសម្នាក់ ហើយគេសង្ស័យថា មានការប្រតាយប្រតប់គ្នានៅក្នុងរថយន្តរវាងអ្នកបើកបររថយន្តបង្ក និងមនុស្សស្រីក្នុងរថយន្តនេះ ទើបបណ្តាលឲ្យរថយន្តបួងចង្កួតជ្រុលទៅបុកផ្ទះពលរដ្ឋទាំងកម្រោលបណ្តាលឲ្យស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័មបែបនេះ ។

ជនបើកបរថយន្តបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន

 

ds a b c

9 8 7 6 5 4 3 2 1 0


ចែករំលែក៖