ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេញវាយឪពុកម្តាយនិងបងប្អូនឲ្យចេញពីផ្ទះរួចចូលទៅចង.កនៅក្នុងបន្ទប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់មានជម្ងៃសសៃប្រសាទប្រចាំកាយបានធ្វើសកម្មភាពដេញវាយឪពុកម្តាយ និងបងប្អូនឲ្យចេញពីផ្ទះ រួចចូលទៅក្នុងបន្ទប់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៧០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចង.កធ្វើអត្តឃាតសម្លាប់ខ្លួននោះឈ្មោះ លាង ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានជម្ងឺសសៃប្រសាទ) បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ។

តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជម្ងឺសសៃប្រសាទប្រចាំកាយអស់ជារយៈពេលជាច្រើនឆ្នាំមកហើយ ។ លុះមកដល់ព្រឹកព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ជម្ងឺរើឡើងជនរងគ្រោះបានដេញវាយឪពុកម្តាយនិងបងប្អូនឲ្យចេញពីផ្ទះ រួចបានចូលទៅសំងំនៅក្នុងបន្ទប់ក្រោមផ្ទះបាត់ទៅ ។ មួយសន្ទុះក្រោយមកបងប្អូនដើរទៅមើលឃើញជនរងគ្រោះចង.កស្លាប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។

សមត្ថកិច្ចនគរបាលស្រុកស្អាងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

sqw sqw-1 sqw-2


ចែករំលែក៖