ភ្នំពេញ៖ យុវជន២នាក់ ជាជនរងគ្រោះ ក្នុងករណីវាយប្លន់យក១គ្រឿង ម៉ាកនិក ពណ៌ផ្កាឈូក កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយស្ថានីយប្រេងតូតាល ផ្លូវលំបេតុង ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលយុវជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថាខ្លួនកំពុងជិះម៉ូតូឆ្ពោះ ទៅផ្ទះនៅម្តុំលូប្រាំ។
យុវជនរងគ្រោះ បាននិយាយថា ខ្លួនបានជិះម៉ូតូឆ្លងកាត់ស្ថានីយប្រេងតូតាល់រួចបត់ឡើងទៅជើងតាមផ្លូវលំបេតុង ក៏ស្រាប់មានមនុស្ស២នាក់ បានជិះមកស្ទាក់វាយនឹងកណ្តាប់ដៃរួចយកម៉ូតូទៅបាត់ស្រមោល ។
ជាមួយគ្នានេះផងដែរ ក្រុមគ្រួសារយុវជនរងគ្រោះបាននិយាយថា ក្នុងចំណោមជន សង្ស័យមានអ្នកស្គាល់ផងដែរ តែមិនដឹងថា ជាយ៉ាងម៉េចនៅវេលាម៉ោងជាង៦នៅតំបន់នោះ មានមនុស្សច្រើនកុះករជិះម៉ូតូឆ្លងកាត់ និងម៉ោងហ្នឹង ក៏មិនទាន់មានគេបិទទ្វារនៅឡើយ បើយើងស្រែកថា ចោរៗទៅម្ល៉េះ ប្រជាពលរដ្ឋវ៉ៃងាប់បាត់ទៅហើយ ។
ពាក់ព័ន្ធនឹងករណីខាងលើ លោកនាយប៉ុសិ៍្តបានបញ្ជាក់ថា អាចជាលេងល្បិច។ លោកថា នៅវេលាម៉ោងជាង៦ ផ្លូវនោះមនុស្សច្រើនណាស់ឆ្លងកាត់ តែយើងកំពុងកសាងសំណុំរឿងឲ្យសមមូលស៊ីគ្នា នឹងសាច់រឿង ហើយអាចជាគ្នាឯង ៕ តាឡឹម