ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស ស្រី៣នាក់បាត់បង់ជីវិត ដោយសារលង់ទឹក ខណៈឪពុកម្តាយភ្លេចខ្លួនមួយផ្លែត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុស ស្រីចំនួន៣នាក់ ដែលជាសិស្សសាលា បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅអាងស្ដុកទឹកកមួយកន្លែង ស្ថិតនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ក្នុងនោះមាន២នាក់ជាបងប្អូនបង្កើត ខណៈដែលឪពុកម្ដាយភ្លេចខ្លួនមួយប៉ព្រិចភ្នែក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ត្រូវថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅនៅអាងទឹកខាងកើតវត្តជ្រោយនាងងួន ខាងលិចភូមិអំពៅដៀប ចម្ងាយប្រហែល១៥០ម៉ែត្រ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ក្មេងទាំង៣នាក់បាននាំគ្នាទៅលេងទឹក នៅទីតាំងខាងលើ បន្ទាប់មកមានក្មេងប្រុសម្នាក់ទៀ តបានដើរទៅក្រោយ ពេលទៅដល់កន្លែងកើតហេតុ ក៏មិនឃើញក្មេងទាំង៣នាក់នោះ ហើយបានរត់មកប្រាប់អាណាព្យាបាលក្មេងទាំងនោះ រួចហើយបាននាំគ្នាទៅរកភ្លាមៗផងដែរ ។ ប៉ុន្ដែជាអកុសល លោកថា ក្មេងទាំងនោះបានបាត់បង់ជីវិតទៅហើយ។

លោកអធិការនគរបាលស្រុកបានបន្តថា ក្មេងរងគ្រោះទាំង៣នាក់មាន៖ ១-ឈ្មោះ ឆុន ស្រីកុត ភេទស្រី អាយុ០៨ឆ្នាំ, ២-ឈ្មោះ ឆុន សៀងហៃ ភេទប្រុស អាយុ០៦ឆ្នាំ, ៣-ឈ្មោះ ហួ លីហៀង ភេទប្រុស អាយុ០៥ឆ្នាំ ។ ក្មេងទាំង០៣នាក់ ពីរនាក់ជាបងប្អូនបង្កើតនឹងគ្មាន រស់នៅក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បច្ចុប្បន្នក្មេងទាំង៣នាក់ ក្រោយពីបានធ្វើការពិនិត្យសាកសព និងធ្វើកំណត់ហេតុរួចរាល់មក សមត្ថកិច្ចនគរបាលស្រុកស្រីស្នំបានប្រគល់សពជួនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ៕ ជានិរន្ដរ៍

ge


ចែករំលែក៖