ភ្នំពេញ៖ លោកអ៊ុំម្នាក់ ដើររកកូនពីខេត្តសៀមរាប មកភ្នំពេញតែរកមិនឃើញ ក៏មកអង្គុយនៅមុខផ្ទះប្រជាពលរដ្ឋហើយ ត្រូវបានលោកមេភូមិត្រពាំងពោធិ៍នាំទៅសម្រាក់នៅសាលាសង្កាត់ កាលពីវេលាម៉ោង៩និង២០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកអុំ ខាងលើ មានឈ្មោះចាយ សារុន អាយុ៦៣ឆ្នាំ មានប្រពន្ធឈ្មោះ យឹម ធយ អាយុ៦២ឆ្នាំ មុខរបរលក់នំបុ័ងនៅផ្សារដំដែក មានទីលំនៅភូមិជាមួយគ្នា តែបែកបាក់១៦ឆ្នាំមកហើយ ដែលរស់នៅភូមិគោគមន ឃុំដំដែកស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ។
លោកអ៊ុំបញ្ជាក់ថា មានកូន៤នាក់ ទី១ឈ្មោះ វៃ ប៊ុនរីន ភេទស្រី អាយុ២៣ឆ្នាំ មានគ្រួសា មានកូ២នាក់, កូនទី២ ឈ្មោះវៃ ប៊ុនរួន ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ត្រី នៅផ្សាដំដែក កូនទី៣ ឈ្មោះ វៃ ប៊ុនលីន ភេទស្រី អាយុ១៩ឆ្នាំ មានគ្រួសារ ទី៤ឈ្មោះ វៃ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានគ្រួសារ ។
បើតាមកាសាកសួរ លោកអ៊ុំខាងលើបាននិយាយប្រាប់ថា គ្រួសារបស់គាត់បានបែកបាក់គ្នាជាង១០ឆ្នាំមកហើយតាំងពីកូនៗរបស់គាត់នៅសាលាបឋម មកម្ល៉េះហើយដោយរូបគាត់រស់នៅភូមិជាមួយគ្នា តែមិនសូវដែលជួបកូនរបស់គាត់នោះឡើយ ។ ដោយឡែកអាពាហ៍ពិពាហ៍កូនរបស់គាត់ ក៏ពុំបានចូលរួមផងដែរ ហើយដោយគាត់ឮដំណឹងថា កូនពៅ ឈ្មោះ វ៉ៃ ប៊ុនលីគាត់បានមករស់នៅទីក្រុងភ្នំពេញហើយ គាត់បានធ្វើដំណើរពីស្រុកកណើតមករកកូន តែចៃដន្យឮដំណឹងថា កូនរបស់គាត់នៅទីរួមខេត្តសៀមរាប តែខ្វះថវិកាធ្វើដំណើរទៅ ម្ល៉ោះហើយបានជាគាត់ដើរត្រាច់ចរណ៍គ្រប់ទីកន្លែង ព្រោះសង្ឃឹមនឹងបានជួបកូនគាត់ ។
តាមប្រភពព័ត៌មានពីលោកមេភូមិត្រពាំងពោធិ៍ លោក សៅ សារិន បានអោយដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ដល់គាត់ថា មានលោកអ៊ុំម្នាក់បានអង្គុយនៅមុខផ្ទះ ប្រជាពលរដ្ឋនៅភូមិខាងលើ ពេលនោះ លោកភូមិបានសាកសួរនាំហើយដោយយប់ជ្រៅ លោកនិងប្រជាពលរដ្ឋលើបាននាំលោកអ៊ុំម្នាក់នេះ មកសម្រាកនៅសង្កាត់ចោមចៅសិន ៕ សុខាសែនជ័យ