ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សាលាខណ្ឌមានជ័យបានរៀបចំពិធីសំណេះ សំណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា របស់ខ្លួនដែលទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក គីម រិទី្ធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ព្រមទាំងសមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាមកពីបណ្តាសង្កាត់ទាំង៤ចំ ណុះឲ្យសាលាខណ្ឌមានជ័យទាំងអស់។
អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងចំណាប់ អារម្មណ៍ថា ក្នុងនាមអភិបាលខណ្ឌមានជ័យ ក្រុមប្រឹក្សាខណ្ឌមានជ័យ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងក្នុងនាមលោកផ្ទាល់មានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយទទួលបានស្វាគមន៍ និងធ្វើបដិសណ្ឋាកិច្ចប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះវត្ត មានរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតំលៃអញ្ជើញជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំ ណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យនាពេលនេះ។
លោក ពេជ្រ កែវមុនី បន្តលើកឡើងថា វត្តមានពេលនេះ ជាលើកទី២ហើយក្នុងឆ្នាំ ២០១៦ ដែលលោក ហ៊ុន ម៉ានី បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនខណ្ឌមានជ័យ ដែលលើកទី១នោះនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ ដែលលោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាប្រធានគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌមានជ័យ៥០០នាក់ លើការងារត្រៀមចូលរួមក្នុងពិធីថ្វាយពរសង្ក្រានឆ្នាំថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលកាយវិការ នេះជាការជម្រុញលើកទឹកចិត្តដល់យុវជនទាំងអស់ក្នុងខណ្ឌមានជ័យឲ្យយល់កាន់តែច្បាស់ពីសកម្មភាពរបស់យុវជនក្នុងសង្គម និងចូលរួមកាន់តែសស្រាក់សស្រាំថែមទៀតក្នុង ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អភិបាលខណ្ឌមានជ័យដដែលបានបន្តបញ្ជាក់ឲ្យដឹងទៀតថា ការៀបចំពិធីសំណេះសំណាលជាមួយយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យនាពេលនេះ បានបង្ហាញនូវអត្ថន័យប្រកបដោយសាមគ្គីភាពយ៉ាងស្និទ្ធស្នាលរវាងសហភាពសហព័ន្ធខណ្ឌ សង្កាត់ ភូមិ និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ជាពិសេសបានបង្ហាញនូវការគាំទ្រ និងយកចិត្តទុកដាក់ចំពោះកម្លាំងយុវជនរបស់យើងពីរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ក៏បានលើកឡើងនូវគុណសម្បតិ្តជាច្រើនដែលយុវជនកម្ពុជារបស់សហភាពសហព័ន្ធដែលបានចូលរួមជួយការ ងារសង្គម ។ លោកថា សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមបរិច្ចាគឈាមក្នុងគោល បំណងជួយប្រជាពលរដ្ឋខ្មែរ យើងបានចូលរួមផ្នែកចរាចរណ៍។ លោកថា អ្នកដែលមិនបាន ធ្វើគឺគាត់បាននិយាយ តែចំពោះយើងបានធ្វើគឺយើងបានដឹងថាវាពិបាកប៉ុណ្ណា។
លោកហ៊ុន ម៉ានី ក៏បានពន្យល់បន្ថែមឲ្យថា ស-ស-យ-ក មិនមែនជារបស់លោកតែម្នាក់នោះគឺជា របស់យើងទាំងអស់គ្នា ត្រូវមានអង្គការចាត់តាំង មានគណៈកម្មាការអចិន្ត្រៃយ៍កណ្តាល ហើយអ្នកដែលសម្រេចបាននូវការងារគឺយើងទាំងអស់គ្នាម្នាក់ៗ ហើយយើងត្រូវតែមោទន ភាពអ្វីដែលយើងបានជួយសង្គមជាតិរបស់យើង ។ លោកថា អ្វីដែលសហភាពសហព័ន្ធយុវ ជនកម្ពុជាយើងធ្វើថ្ងៃនេះ គឺដើម្បីអនាគត់នៃសង្គមជាតិ យុវជនទំពាំងស្នងឬស្សី ជួយដាស់តឿនយុវជនយើងជំនាន់ឲ្យដើរផ្លូវល្អ និងទទួលខុសត្រូវជោគវាសនារបស់ប្រទេសជាតិយើងបាន។ យើងធ្វើទាំងអស់គ្នានៅថ្ងៃនេះគឺដើម្បីអនាគត់ប្រទេសជាតិរបស់យើង ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានបញ្ជាក់ពីគោលជំហរថា សហភាពសហព័ន្ធយុវជនកម្ពុជាត្រូវតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តែលោកក៏មិន បានប្រកាសប្រាប់សមាជិក សមាជិការបស់ខ្លួនឲ្យទៅឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ម្តងណានោះទេ។ លោកថា បើទោះបីជារូបលោកដោះអាវស-ស-យ-ក នេះចេញវាយងាប់ក៏មិនដូរដែរ ៕ តាឡឹម