ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាផ្តល់ទេយ្យទានដល់អនុសា ខាកាកបាទក្រហមខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ លោកជា ពិសី អភិបាលខណ្ឌ ឫស្សីកែវនិងជាអនុប្រធានសាខាកាកក្រហមខណ្ឌឫស្សីកែវបានថ្លែងទៅកាន់ ព្រះតេជព្រះគុណ ខឹម សម្បត្តិ ដោយ បញ្ជាក់ថា រាល់ទេយ្យទានទាំងអស់ដែល ព្រះអង្គបានប្រគល់ជូនដល់អនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្នុង នាមលោកក៏ដូចជាក្រុមការងារបានយក ទៅចាត់ចែងនិងប្រើប្រាស់ចំគោលដៅទាំងអស់ ដោយក្នុងនោះសម្ភារនិងថវិកា ទាំងនេះបានចែកជូនដល់ជនងាយរង គ្រោះដូចជាទុរគតជន ចាស់ជរា អ្នកផ្ទុក មេរោគអេដស៍ ក៏ដូចជាការចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបង ប្អូនកម្មករ កម្មការិនី នៅតាមបណ្តាផ្ទះជួល ផងដែរ ។

ជាមួយគ្នានោះលោកជា ពិសី ក៏បាន ថ្លែងអំណរគុណដល់ព្រះតេជព្រះគុណ សុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា កម្ពុជានិងជាព្រះចៅអធិការវត្តញ្ញាណរង្សី ដែលតែងតែបរិច្ចាគនិងគិតគូរនិងផ្តល់នូវ ទេយ្យទានទាំងអស់នេះ។

ការលើកឡើងរបស់អាជ្ញាធរខណ្ឌឫស្សីកែវនោះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តញ្ញាណរង្សី ខណៈព្រះចៅអធិការវត្តប្រគល់ទេយ្យទាន ជាច្រើនមុខនិងថវិកាដល់អនុសាខាកាក បាទក្រហមខណ្ឌឫស្សីកែវ ។

ទេយ្យទានខាងលើនេះមានអង្ករ២០ បាវ ទឹកក្រូច៥កេស ស្ករស៣០គីឡូក្រាម ទឹកដោះគោ២០កំប៉ុង តែ២០០កញ្ចប់ ទឹក បរិសុទ្ធ១០កេស ត្រីខកំប៉ុង១០យួរ ទឹកត្រី ១០យួរ ទឹកសីុអីុវ១០យួរ មី១០កេស បាឡុង២សម្រាប់ និងថវិកាចំនួន៤លាន រៀល ។ ដោយឡែកប្រគេនជូនព្រះសង្ឃ និងលោកអាចារ្យ តាជី យាយជី សិស្ស និស្សិត ចំនួន៥៦អង្គ នាក់មានមី ទឹកដោះ គោ ស្ករស ទឹកក្រូច តែ និងទឹកប្រាក់ចំនួន ១០មឺុនរៀលក្នុង១អង្គ នាក់៕ អរុណរះ

ae-5 ae
ae-2 ae-3

ae-1

ae-4


ចែករំលែក៖