ភ្នំពេញ៖ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីក្រុមសន្តិសុខដែលកាងនៅផ្សារហ្គោលដិនសូរិយាម៉ល ដែលជាផ្សាររញ៉េរញ៉ៃពោរពេញទៅដោយគ្រឿងញៀនពេញបន្ទុក់នោះ បានព្រួតគ្នាវាយលើជនបរទេស និងស្រ្តីជាសង្សារបណ្តាលឲ្យរងរបួសបែកមុខ បែកមាត់ រួចគេចខ្លួនបាត់ អស់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងផ្សារហ្គោលដិនសូរិយាម៉ល ដែលមានទីតាំងនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញបុរសជនបរទេសស្បែកសម្នាក់ បាននាំនារីខ្មែរម្នាក់មកផឹកស៊ីនៅក្នុងផ្សារហ្គោលដិនសូរិយាម៉ល ខណៈនោះស្រាប់តែជនបរទេសរូបនោះហាក់ដូចរាងស្រវឹងស្រឿងៗបានឡូឡា ក៏ត្រូវក្រុមសន្តិសុខដែលកាងនៅផ្សារនោះ បានមករករឿងឈ្លោះប្រកែក នឹងជនបរទេសរូបនោះ ពេលនោះដែរ ស្រ្តីជាសង្សារបានទៅឃាត់ កុំឲ្យឈ្លោះគ្នា ស្រាប់តែសន្តិសុខទាំងនោះ បានដល់ និងទះកំភ្លៀងបណ្តាលឲ្យស្ត្រីខ្មែរជាសង្សាររបស់ជនបរទេសរូបនោះ រងរបួសបែកមុខមាត់រួចក្រុមជនដៃដល់ទាំងនោះ ក៏គេខខ្លួនបាត់អស់តែម្តង ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍វាយតប់គ្នាបណ្តាលឲ្យរបួសស្នាមគ្នានោះ សមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍កន្លែងកើតហេតុរួចនាំនារីរងគ្រោះព្យាបាលរបួស និងទទួលពាក្យបណ្តឹងផងដែរ ៕ ស ដារ៉ា