ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីសម្រាលកូនដំបូងភ្លោះ៣នាក់វះកាត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ ៈ ទារកភ្លោះ៣នាក់ និង ម្តាយបានត្រូវក្រុមគ្រូពេទ្យជំនាញសម្ភនៃ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសម្រេចវះ កាត់សម្រាលកូនលើកកូនប្រកបដោយ សុវត្ថិភាព ។ ការសម្រាលកូនលើកដំបូង របស់មាតាដែលមានកូនភ្លោះ៣នាក់នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។

តាមលោកគ្រូពេទ្យបានឲ្យដឹងថា ស្រ្តី ដែលសម្រាលទារកភ្លោះ៣នាក់ខាងលើនេះ ឈ្មោះប្រាក់ កញ្ញា អាយុ២៩ឆ្នាំ មានស្វាមី ឈ្មោះ សេក សាអីុម អាយុ៣៣ឆ្នាំ អ្នកទាំង ២មានមុខរបរជាបុគ្គលិកនៅតាមភោជនី ដ្ឋាន បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ប្រភពពីគ្រូពេទ្យបានឲ្យដឹងទៀតថា ដោយសារតែស្រ្តីឈឺពោះសម្រាលកូនដំបូង ខាងលើនេះមានរយៈពេលយូរ ហើយខ្លាច ប៉ះពាល់ដល់មាតាទារក គ្រូពេទ្យជំនាញ ផ្នែកសម្ភបានសម្រេចវះកាត់តែម្តង ។ ទារកដំបូងមានទម្ងន់១គីឡូ៨ខាំ ទារកទី២ មានទម្ងន់១គីឡូ៩ខាំ និងទារកទី៣មាន ទម្ងន់២គីឡូក្រាម ។
គ្រូពេទ្យដដែលបញ្ជាក់ថា ចំពោះមាតា ទារកមានសុខភាពធម្មតា ចំណែកទារក ភ្លោះទាំង៣ក៏មានសុខភាពបរិបូរណ៍ពេញ លក្ខណៈគួរស្រលាញ់ថែមទៀតផង តែ យ៉ាងណាស្រ្តីដែលសម្រាលកូនដំបូងត្រូវ បានវះកាត់នេះត្រូវបន្តសម្រាកព្យាបាល ប៉ុន្មានថៃ្ងទៀតនៅក្នុងមន្ទីរពេទ្យដើម្បីគ្រូ េពទ្យតាមដានអាការម្តាយ និងទារក ។

បើតាមប្រភពនៅកន្លែងសម្រាលស្រ្តី ដែលមានកូនភ្លោះ៣នាក់នេះនៅព្រឹកថៃ្ង ដដែលលោកឧកញ៉ា ទៀ វិចិត្រ បានជួយ ឧបត្ថម្ភប្រាក់ចំនួន៣លានរៀលដល់គ្រួសារ ស្រ្តីសម្រាលកូនភ្លោះ៣នាក់ខាងលើនេះ ហើយនៅបានជួយឧបត្ថម្ភសម្ភារប្រើប្រាស់ សម្រាប់ទារក៣ប្រអប់ផងដែរ ។

តាមប្រភពបានឲ្យដឹងទៀតថា ដោយ សារជីវភាពស្រ្តីសម្រាលកូនភ្លោះ៣នាក់ មិនសូវធូធារ នៅរសៀលថៃ្ងដដែលអភិ បាលខេត្តព្រះសីហនុក៏បាននាំនៅថវិកានិង សម្ភារជួយឧបត្ថម្ភដល់ស្រ្តីកូនភ្លោះ៣នាក់ នេះដែរ ។

តាមទម្លាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានចាត់ទុកស្រ្តីកម្ពុជាដែល សម្រាលកូនភ្លោះចាប់ពី៣នាក់ទៅសម្តេច បានចាត់ទុកថាជាកូនរបស់សម្តេច ហើយ ក្រុមការងាររបស់សម្តេចបាននាំយកថវិកា និងសម្ភារដើម្បីឧបត្ថម្ភ និងជាការសម្រាល ទុកលំបាកដល់ក្រុមគ្រួសារស្រ្តីដែល សម្រាលកូនភ្លោះជាបន្តបន្ទាប់ ៕ ឆ្លាម សមុទ្រ

 

dw ddw


ចែករំលែក៖