ព័ត៌មានទាន់ហេតុការណ៍៖

នាវា USS Germantown មកដល់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាវាបុកច្រាំង ថ្នាក់ Whidbey Island ដែលមានឈ្មោះថា USS Germantown (LSD-42) បានមកដល់ទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចតាមកាលកំណត់មួយ នៅថ្ងៃទី ១៦ ខែតុលា។

នាវា Germantown និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី ៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស(MEU) បានមកដល់ទីក្រុងព្រះសីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង លេខ ៣៣ នៅសាធារណរដ្ឋហ្វីលីពីន។

លោក Severn Stevens Severn Stevens មេបញ្ជាការលើនាវា Germantown បានមានប្រសាសន៍ថា “ដោយបន្តទៅមុខជាមួយនឹងប្រក្រតីទិននៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នាវាចំបាំងមកប្រទេស កម្ពុជាមិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើអោយវត្តមានរបស់យើងនៅទីនេះផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សំបូរបែបនៃប្រទេសកម្ពុជា”។

នៅក្នុងពេលគេស្នាក់នៅក្នុងប្រទេសកម្ពុជា នាវឹកនិងទាហានម៉ារីនអាមេរិកនឹងធ្វើការស្វែងយល់ពីអតីតកាលនិងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា តាមរយៈដំណើរស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលរៀបចំទទួលដោយផ្នែកទទួលបន្ទុកខាងស្មារតី សុខមាលភាព និងការកំសាន្ត ។

វរសេនីយឯក Siebrand H. NiewenhousIV មេបញ្ជាការនៃកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ ៣១ បានមានប្រសាសន៍ថា “ទាហានម៉ារីនក្នុងកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ ៣១ និងMEU ទី ៣១ មានសេចក្តីរំភើបរីករាយដោយបានមកកម្ពុជា ហើយឃើញអ្វីដែលកម្ពុជាមាន បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសហ្វីលីពីន។ ទាហានម៉ារីនអាមេរិកភាគច្រើនមិនដែលបានមកកន្លែង ដូចជាប្រទេសកម្ពុជានេះទេ ហើយយើងរីករាយនឹងឃើញវប្បធម៌ពិសេសរបស់កម្ពុជា នៅទីក្រុងព្រះសីហនុ”។

នាវិក និងទាហានម៉ារីនរបស់នាវា Germantown នឹងមានឱកាសបានទៅមើលសៀមរាបអង្គរ និងរាជធានីភ្នំពេញ។

ក្រៅពីការធ្វើដំណើរនិងការដើរទស្សនា បុគ្គលិកនាវា Germantown នឹងមានរៀបចំពិធីមួយនៅលើនាវា សំរាប់បុគ្គលិករបស់ស្ថានទូតអាមេរិក មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងអនុព័ន្ធបរទេស។ ពិធីនៅយប់នោះនឹងប្រព្រឹត្តទៅនៅលើវាលសំរាប់យន្តហោះរបស់នាវា ដែលនៅទីនោះ ឥស្សរជនអាមេរិក និងឥស្សរជនបរទេសមានឱកាសធ្វើការផ្លាស់ប្តូរយោបល់គ្នា។

នាវឹកនិងទាហានម៉ារីនអាមេរិកក៏នឹងចូលរួមផងដែរនៅក្នុងការប្រកួតកីឡាជាមួយទាហានកម្ពុជា ដែលរួមមានការប្រកួតបាល់ទះ និងបាល់ទាត់ រវាងប្រទេសទាំងពីរ។

នាវា Germantown ដែលអមក្រុមនាវាវាយប្រហារលេខ ៧ ប្រចាំនៅបរទេស បំពេញប្រតិបត្តិការនៅក្នុងតំបន់ប្រតិបត្តិការនៃកងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាព នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ៕

4 1 2 3


ចែករំលែក៖