ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ជាមុខសញ្ញាកាច់សោកម៉ូតូ និងទទួលទិញផលចោរកម្មទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តក្រចេះ៖ជនសង្ស័យជាមុខសញ្ញាលួច-ឆក់ និងទទួលផលចោរកម្មចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូជាលើកចុងក្រោយ នៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តនារសៀលថ្ងៃទី១៧ ខែតុលា ក្រោយពីចាប់ឃាត់ខ្លួនបានមួយថ្ងៃរួចមក ។

នគរបាលក្រុងក្រចេះបាននិយាយថា ជនសង្ស័យទាំង៥នាក់នេះ គឺមាន២នាក់ជាអ្នកទទួលទិញផលចោរកម្ម ហើយត្រូវបានកម្លាំងនគរបាល ស្រុក,ក្រុង សហការណ៍គ្នា ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥និងថ្ងៃទី១៦ ខែតុលា ហើយបានរកឃើញឧបករណ៍កាច់សោកម៉ូតូចំនួន២សម្រាប់ និងដកហូតម៉ូតូបានជាច្រើនគ្រឿង ។

លោកអនុសេនីយ៍ឯក អ៊ីវ សុខរ៉ាន់ អធិការរងក្រុងក្រចេះទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ទី១ ឈ្មោះ សែ សៀន ហៅម៉ៅ អាយុ៣៥ឆ្នាំ រស់នៅភូមិដឹកពរ ឃុំទ្រាក ស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ទី២ឈ្មោះ ហាក់ ម៉េងឈាង អាយុ២៩ឆ្នាំ រស់នៅថ្មគ្រែកណ្តាល ឃុំថ្មគ្រែស្រុកចិត្របុរី ខេត្តក្រចេះ ទី៣ឈ្មោះ គុយ ចាន់ថា អាយុ១៦ឆ្នាំ រស់នៅភូមិភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជនទាំង៣នាក់នេះ គឺចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៥ ខែតុលា ។

លោកបន្តថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួច ឆក់ កាច់សោកម៉ូតូ យ៉ាងសកម្មទាំងបីនាក់នេះរួចមក នៅថ្ងៃទី១៦ខែតុលា កម្លាំងនគរបាលក្រុង សហការណ៍ជាមួយកម្លាំងនគរបាលស្រុកឆ្លូង បានចុះបង្ក្រាបកន្លែងទទួលទិញម៉ូតូនៅចំនុចភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង និងបានចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់បន្ថែមទៀត ១ឈ្មោះ ផុន ប៊ុននី អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជីន គឹមហុង អាយុ៦២ឆ្នាំ ។

ជាមួយនឹងការចុះបង្ក្រាបទីតាំងទទួលទិញផលចោរកម្មនៅទីតាំងខាងលើនេះ សមត្ថកិច្ចបានកហូតម៉ូតូបានចំនួន៥គ្រឿង ស្លាកលេខក្លែងក្លាយ និងសម្ភារៈមួយចំនួនទៀត ។

លោកអធិការរងបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ត្រូវកម្លាំងនគរបាលក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកានសាលាដំបូងខេត្តនារសៀលថ្ងៃទី១៧ខែតុលានេះ ដើម្បីចាត់ការតាននីតិវិធី ៕ កោះទ្រុង

se dw


ចែករំលែក៖