ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះ! នៅតាមដងផ្លូវសន្ដស្ទឹងព្រែកត្នោត​ ស្ថិតក្នុងភូមិសលា​ សង្កាត់ទៀន​ ខណ្ឌដង្កោ​ មានករណីទឹកជំនន់លិចជាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ខណៈនេះ!នៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះនៅតាមដងផ្លូវសន្ដស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីទឹកជំនន់លិចជាខ្លាំង បណ្ដាលឲ្យបាក់ទំនប់ និងទឹកគួចហូរជាខ្លាំង និងកំពុងប៉ះពាល់ដំណំស្រូវប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ពានថ្មទាំងមូល ហើយអាជ្ញាធ័រនិងសមត្ថកិច្ចកំពុងចុះមកដល់កន្លែងកើតហេតុផងដែរ ។

តាមប្រភពពីកន្លែងកើតហេតុនោះបានឲ្យដឹងថា បើសិនជាអាជ្ញាធ័រទប់ទំនប់នោះបាន គឺជារឿងដែលសំណាងរបស់ប្រជាពលរដ្ឋ តែបើសិនជាទប់មិនបានទេ ប្រជាពលរដ្ឋអាចប្រឈមនិងការលិចលង់ដំណំស្រូវក៏ដូចផ្ទះប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ៕ ជីម ភារ៉ា

img_0881 img_0862 img_0865 img_0877 img_0880


ចែករំលែក៖