ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់អណ្តែតមកទើរដើមកំប្លោកបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើរដើមកំប្លោក នៅចំណុចព្រែកតាហូ ស្ថិតនៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋដែលអ្នកឃើញសាកសពបានប្រាប់ថា នៅវេលាកើតហេតុខាងលើ ពួកគាត់បានធ្វើដំណើរតាមព្រែកនេះ នៅពេកមកដល់កន្លែងដែលមានដើមកំប្លោកច្រើន ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់បានហូរមកទើរនៅទីនោះ ឃើញដូចនេះ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចភ្លាម ដើម្បីចុះមកពិនិត្យសាកសពនេះតែម្តង ។

សមត្ថកិច្ចដែលចុះពិនិត្យសាកសពអណ្តែតទឹកបានសន្និដ្ឋានថា សាកសពបុរសនេះពុំមានស្លាកស្នាមអ្វីនោះទេ ហើយការស្លាប់របស់បុរសនេះ អាចបណ្តាលមកពីធ្លាក់ទឹកលង់ស្លាប់ គ្មានអ្នកដឹង ។

ក្រោយពីស្រាវជ្រាវ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណសាកសពរបុរសរូបនេះ ដែលមានឈ្មោះថា យួន យ៉េន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករស់នៅភូមិសុវង់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង បានទាក់ទងហៅក្រុមគ្រួសារមកយកសាកសពបុរសនេះទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា សាកសពបុរសរូបនេះ បានបាត់ពីផ្ទះចំនួន២ថ្ងៃហើយ មិនដឹងថា ដើរទៅទីណនោះទេ ហើយក្រុមគ្រួសាបានប្រាប់ដែរថា បុរសនេះកាលនៅរស់ចូលចិត្តផឹកស្រា ចង់វង្វេងស្មារតីអស់ទៅហើយ ការដែលបណ្តាលអោយបុរសនេះស្លាប់ អាចមកពីគាត់ផឹកស្រាស្រវឹង រួចធ្លាក់ទឹកលង់ស្លាប់តែម្តង ៕ ចន្ថា

e3


ចែករំលែក៖